យប់មិញមិនបានក្រេបទឹកឃ្មុំ អោយទែនទែន អែបកៀនសិន! ទៅដល់កំពតភ្លាម ប៉ាៗសុំស្វីតជាមួយម៉ាក់សិន គ្រាន់តែឃើញចឹងធ្វើឲ្យ ហ្វេនៗ នាំគ្នាទំលាយពាក្យទំាងនេះ ចេញមកត្រង់ៗថា…ទែនទែន អែបកៀនសិន ! ទៅដល់កំពតភ្លាម Love Riya និងស្វាមី ដាក់ប៉ុន្មានប៉ុស្តិ៍នេះ ស្រស់ស្រាយ និងស្អាតខ្លាំងណាស់, ឃើញអ្នកទំាងពីរ មានក្តីសុខបែបនេះ ធ្វើឲ្យ ហ្វេនៗ នាំគ្នាទំលាយពាក្យទំាងនេះ ចេញមកត្រង់ៗថា…(មានរូបភាពច្រើន) December 18, 2021 admin កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love
Riya និងកូនកំលោះឈ្មោះ ហេង គីមហៀង បានដឹកដៃគ្នា ចូលរោងការតាមប្រពៃណីខ្មែរយើងហើយ ក្រោយស្គាល់ និងមើលចិត្តគ្នាទៅវិញទៅមក ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្នុងពិធី ដ៏អធិកអធម នេះ បានរៀបចំ និងប្រព្រឹត្ត ធ្វើឡើង នៅឯ គេហដ្ឋាន ខាងស្រី មានទីតាំង ស្ថិតនៅភូមិព្រែករាំង សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយក៏មានការចូលរួម ពីសំណាក់ សាច់ញាតិ ទំាងសងខាង មិត្តភក្តិ និងភ្ញៀវកិត្តិយស ជាច្រើនទៀត ប្រកបដោយភាពស្និតស្នាល និងសប្បាយរីករាយ គ្រប់ៗគ្នា។ រំលងបានមួយថ្ងៃ ចូលដល់ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ Love Riya
និងស្វាមី បាននាំ អូនទែនទែន កូនស្រី សំណព្វរបស់ខ្លួន ទៅលំហែកាយ ដល់ខេត្តកំពតហើយ ព្រមទំាងបង្ហាញបន្ទប់ដ៏ស្រស់ស្អាតមួយ នៅទីនោះទៀត មើលទៅពិតជា រ៉ូមែនទិច ខ្លាំងណាស់។ Riya ភ្ជាប់សារខ្លីមួយបញ្ជាក់ថា “ប៉ាៗ មាំមី កូនទែនៗ ក្បាលខូច ទៅកំពត”។ Riya បន្ថែមថា “យប់នេះនៅកំពត”។ ទៅដល់ទីនោះភ្លាម Love Riya និង ស្វាមី នាំគ្នាដាក់ប៉ុន្មានប៉ុស្តិ៍ ស្អាតណាស់ រំលេចទៅដោយទេសភាព មើលទៅស្រស់ស្រាយអារម្មណ៍ជាខ្លាំង។ Love Riya ភ្ជាប់សារខ្លីមួយថា “សុំស្វីតបន្តិចហើយបងអូន”។ ក្រោយ Love Riya និងស្វាមី មានក្តីសុខបែបនេះ ធ្វើឲ្យ
ហ្វេនៗ មិនតិចនាក់ទេ បានបង្ហាញអារម្មណ៍ទំាងនេះចេញមកថា ៖ ក្ដីសុខស្រលាញ់បងទាំងពីរ ជូនពរបងយ៉ា និងបងជា មានសុភមង្គលរហូត, បងជាត្រូវមើលថែ ចេយ៉ា អោយមានក្ដីសុខណា, គួរឱ្យច្រណែនបងយ៉ាណាស់ មិនដឹងជាតិណាទេ ទើបមានក្ដីសុខដូចបងយ៉ា, ពេលដែលឃើញបងទាំងពីរ ប្អូនមានអារម្មណ៍ថា មានក្តីសុខខ្លាំងណាស់, ជីវិតមានន័យណាស់, អូនទែនទែន អែបកៀនសិន, ប្រយ័ត្ន អូនទែនខឹងម៉ាមី ស្វីតតែពីរនាក់ ប៉ាៗ”។ តោះកុំឲ្យខាតពេលយូរ សូមទស្សនារូបភាព ស្អាតៗ របស់ Love Riya និងស្វាមី ទំាងអស់គ្នា ៖
COMMENTS