Homeព័ត៌មាន

តាំងតែពីចេញពីពេទ្យមក អាជី មាន ដំណឹងល្អរហូលម៉ង អស់ពីមួយចូលមួយ ទើបទទួលកាដូ រថយន្តទំនើប McLaren ស្រាប់តែពេលនេះបានកាដូធំ ជាងឡានទៀត ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាំងតែពីចេញពីពេទ្យមក អាជី មាន ដំណឹងល្អរហូលម៉ង អស់ពីមួយចូលមួយ ទើបទទួលកាដូ រថយន្តទំនើប McLaren ស្រាប់តែពេលនេះបានកាដូធំ ជាងឡានទៀត ….សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ថ្មីៗនេះ កញ្ញា តេង ស៊ីណាត ហៅ អាជី បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យ ជាផ្លូវការហើយ ជាមួយបុរសសង្ហាម្នាក់ ឈ្មោះ អៀង អេងឡាយ មើលទៅអ្នកទំាងពីរ ពិតជាស្រស់ស្អាត និងសមគ្នា ខ្លាំងណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសាច់ញាតិទំាងសងខាង ប្រកបដោយស្នាមញញឹម និង

រីករាយគ្រប់ៗគ្នា។ រឹតតែពិសេសថែមទៀតនោះ អាជី ទទួលបានថ្លៃបណ្ណាការរហូតដល់ទៅ 500 លានរៀលឯណោះ ដល់ថ្នាក់ ធ្វើឲ្យ គ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពេញហ្វេសប៊ុក ហើយក៏មានការចែករំលែកយ៉ាងច្រើនផងដែរ។ លុះមកដល់ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ អាជី បានបង្ហាញរថយន្តទំនើប មួយគ្រឿង ម៉ាក McLaren ពណ៌បៃតង យ៉ាងស្រស់ស្អាត ដែលជាកាដូ ទទួលបានពីម៉ាៗ របស់ខ្លួន ដល់ថ្នាក់ រំភើបពេក ក៏និយាយយ៉ាងខ្លីថា “អរគុណម៉ាៗ សំរាប់កាដូ ដ៏ធំមួយនេះ”។ ទើបទទួលបានកាដូ រថយន្តទំនើបមួយគ្រឿងនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែ

ម្សិលម៉ិញនេះ នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ ហ្វេនៗ ផ្ទុះការភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ អាជី បានបង្ហោះសារមួយ ទំាងក្តីរំភើបស្ទើរហោះថា “ទីបំផុតចែជីមានbabyហើយ all fan សំលាញ់ចិត្ត”។ ទទួលបានដំណឹងនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនតិចនាក់ទេ បានចូល comment ព្រាតថា ៖ បងជូនពរប្អូនសំលាញ់ ទទួលបានសុខភាពល្អ សុខសុវត្ថិភាព ទាំងកូន ម៉ាក់ៗ បងជិតបានក្មួយហើយ, ទាន់ឯងបាត់, ដឹងតែកូនស្រីហើយ, Congratulations, កូនចែដឹងតែស្អាតណាស់ហើយ។ ដើម្បីជ្រាប បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះទាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់គ្នា ៖

COMMENTS