Homeព័ត៌មាន

រំជួលចិត្តណាស់! ថ្ងៃខួបកំណើត កូនប្រុសកណ្តាល ចែដាណា ហើយកូនប្រុស សុំម្តាយរឿងមួយ ស្តាប់ចប់ ស្ទើរស្រក់ទឹកភ្នែកតាម គឺសុំ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំជួលចិត្តណាស់! ថ្ងៃខួបកំណើត កូនប្រុសកណ្តាល ចែដាណា ហើយកូនប្រុស សុំម្តាយរឿងមួយ ស្តាប់ចប់ ស្ទើរស្រក់ទឹកភ្នែកតាម គឺសុំ…ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែង

ឡើយ។ មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ លោកស្រី បានបង្ហោះរូបភាពកូនប្រុសកណ្តាលរបស់ខ្លួន រួចប្រាប់ថា “ថ្ងៃស្អែក ជាថ្ងៃខួបកំណើត កូនប្រុសកណ្តាលរបស់ម៉ាក់ ម៉ាក់ជូនពរកូន ឱ្យមានសុខភាពល្អ ឆ្លាតវៃ ឈ្នះអស់ជំងឺ ទាំងពួង និងឈ្នះអស់មារសត្រូវ មានអនាគតល្អ ជួបនឹងមនុស្សល្អៗ”។ រីឯ នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ

២០២១ ចំថ្ងៃខួបកំណើត កូនប្រុសកណ្តាលរបស់ខ្លួន លោកស្រី ក៏បានថតរូបជុំកូនៗ មើលទៅពិតជាស្រស់ស្អាតគ្រប់ៗគ្នា។ ចែដាណា បានពោលពាក្យមួយឃ្លា ស្តាប់ហើយពិតកក់ក្តៅណាស់ ដោយនិយាយថា “ថ្ងៃពិសេសរបស់កូនៗ កំរ មានពេលជុំពួកគាត់ណាស់”។ ឃើញរូបភាពប៉ុន្មានសន្លឹកនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្កមហ្វេសប៊ុក មិនតិចនាក់ទេ បានចូល comment ព្រាតថា ៖ កូនប្រុសទាំង២មុខដូចគ្នាណាស់, អូនBeeសង្ហាដល់ហើយចែ, កូនប្រុសដូចគ្នាម្ល៉េះបង, ដាណាភីន ស្អាតជាងរាល់ដង, ចែមានកូន3ហើយ ខ្ញុំស្មានតែចែមានតែ2នាក់ទេ, ម៉ែក៏ស្អាត កូនស្អាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងអស់ my idol, កូនក្រមុំបាត់, កូនៗធំៗហើយស្រស់ស្អាតណាស់អូន, កូនធំជាងម៉ាក់ តែម៉ាក់នៅតែស្អាត មិនចាញ់កូន, ស្រលាញ់ពេញបេះដូង។ មិនទាន់អស់ទេ កូនប្រុសកណ្តាលរូបនេះ បានសុំម្តាយរឿងមួយ ស្តាប់ចប់ រំជួលចិត្ត ស្ទើរស្រក់ទឹកភ្នែកតាម ដោយនិយាយត្រង់ៗថា “កូនចង់ឲ្យម៉ាក់សប្បាយ ចង់ម៉ាក់មានពេលទំនេរខ្លះ អត់ចង់បានអីផ្សេងទេ រាល់ថ្ងៃស្រឡាញ់ម៉ាក់ខ្លាំង, កូនអត់ចង់ឲ្យម៉ាក់ឯង ធុញថប់…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

COMMENTS