Homeសិល្បះ

បើមិនបានមើលក៏មិនដឹងថាស្អាតយ៉ាងនេះទេ! រូបភាពថ្មីៗ ក្នុងថ្ងៃមង្គលការ Love Riya ចេញហើយ មើលទៅកូនក្រមុំ ស្អាតខ្លាំងណាស់ដល់ថ្នាក់ហ្វេនៗ នាំគ្នានិយាយបែបនេះថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើមិនបានមើលក៏មិនដឹងថាស្អាតយ៉ាងនេះទេ! រូបភាពថ្មីៗ ក្នុងថ្ងៃមង្គលការ Love Riya ចេញហើយ មើលទៅកូនក្រមុំ ស្អាតខ្លាំងណាស់ដល់ថ្នាក់ហ្វេនៗ នាំគ្នានិយាយបែបនេះថា…កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya ដែលជា អ្នកលក់ឡេ និងផលិតផល តាមហ្វេសប៊ុក ដ៏ល្បីឈ្មោះម្នាក់ បានសម្រេច ចូលរោងការ តាមប្រពៃណីខ្មែរ ហើយ ជាមួយ បុរសខ្ពស់សង្ហាម្នាក់ ឈ្មោះ ហេង គីមហៀង ក្រោយមើលចិត្ត និងដើរលេងជាមួយគ្នា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ កម្មវិធី ថ្ងៃមង្គល របស់ Love Riya ពិតជា

អធិកអធមខ្លាំងណាស់ ដែលបានប្រព្រឹត្ត និងរៀបចំ ធ្វើឡើង នៅឯ គេហដ្ឋានខាងស្រី ដែលស្ថិត នៅភូមិព្រែករាំង សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទំាងមានការ ពីសំណាក់ភ្ញៀវកិត្តិយស សាច់ញាតិ មិត្តភក្តិ ទំាងសងខាង យ៉ាងច្រើនប្រកបដោយភាពសប្បាយរីករាយ គ្រប់ៗគ្នា។ មកដល់កម្មវិធីជប់លៀង ពេលល្ងាច នៃពិធីនេះវិញ គឺមានការចូលរួម យ៉ាងច្រើនកុះករ រហូតដល់លើសចំនួនកំណត់ទៀតផង។ ក្នុងនោះ ក៏មានតារា និងអ្នកជំនួញល្បីៗ ជាច្រើនរូប ក៏មានវត្តមាន ក្នុងកម្មវិធីនេះ ផងដែរ មានដូចជា ៖ តារាសម្តែងស្រី ហួ លីហេង ហៅ នូណា,

អេម៉ា (Em Ma), តារាចម្រៀងប្រុស សយ រតនៈ, តារាចម្រៀងវ័យក្មេង ប៉ាច គីមមួយ, អូនលីន online shop និងតារាជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ គេឃើញហ្វេសប៊ុកមួយឈ្មោះ “មយូរ៉ាហ្គោល សំអាងការ’ បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីទិដ្ឋភាពទូទៅ ថ្ងៃរៀបការ Love Riya មើលទៅកូនកំលោះ កូនក្រមុំ ពិតជាស្រស់ស្អាតសមគ្នាណាស់ ជាមួយឈុតសំលៀកបំពាក់ខ្មែរ ស្លៀកបានយ៉ាងសមសួនបំផុត ជាពិសេស កូនក្រមុំ ញញឹម ជាប់រហូតហ្មង។ ឃើញរូបទំាងនេះភ្លាម គ្រប់គ្នាបង្ហាញអារម្មណ៍ទំាងនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចេញមកថា ៖ ស្អាតណាស់បងអើយ, សំលៀកបំពាក់ស្អាត និងការផាត់មុខក៏ស្អាត, ស្រលាញ់ម៉ូតសក់ និងចនត្រចៀក, យកទាល់តែត្រូវ, កូនក្រមុំដ៏ស្រស់ស្អាត, ឈុតគាត់ស្អាតៗណាស់, ស្រលាញ់គ្រប់ឈុត, បងយ៉ាស្អាត។ កុំឲ្យខាតពេលយូរ តោះទៅទស្សនារូបភាព ស្អាតៗ ក្នុងថ្ងៃពិសេស Love Riya ទំាងអស់គ្នា ៖

COMMENTS