ពូម៉ៅធ្វើចិត្តទាន់បានទេ! ក្រោយ ចែ ដាណា ប្រកាស បើកបេះដូង ហើយទាំងថាសូម្បីតែម៉ូតូឌុបក៍យក ស្រាប់តែពូម៉ៅនិយាយទាំងអួលដើមកបែបនេះថា…សូមរំលឹកឡើងវិញបន្តិច ដូចដែលប្រិយមិត្តបានជ្រាបរួចមើហើយថា រឿងរ៉ាវចែដាណា ត្រូវបានបញ្ចប់គ្នារួចមកហើយ ជាមួយ ពូម៉ៅ ដោយមិនអាចបកក្រោយបានទេ ទោះជាពូម៉ៅ ឡាយវីដេអូសូមអង្វរចែដាណា ខ្លាំងយ៉ាងណាក៍ដោយ ក៍មិនអាចឃាត់ចិត្តចែដាណាដែលចង់ទៅ។ យ៉ាងណាមិញ ចែដាណា នៅតែរឹងមាំ ទោះគ្មានវត្តមានពូម៉ៅក្នុងជីវិតគាត់ក៍ដោយ ក៍ចែដាណា អាចធ្វើរឿងអ្វីៗគ្រប់យ៉ាងបានដោយខ្លួនឯងទាំងអស់
មិនថា ការថែទាំកូនៗ ជាពិសេសធ្វើសប្បុរសធម៍ជួយជនក្រីក្រក្សត់ តាមបណ្តាញសង្គមហ្វេកបុក រឺ ក៍ចុះទៅដល់ទីតាំងតែម្តង។ គេសង្កេតនៅក្នុងឡាយរបស់ចែដាណា មានការភ្ញាក់ផ្អើលមួយ ក្រោយបែកបាក់ជាមួយពូម៉ៅ អស់មួយរយៈកាលកន្លងទៅនោះ ទីបំផុត អ្នកស្រីទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ បានប្រកាសបើកបេះដូងរបស់ខ្លួនទទួលយកអ្នកថ្មីហើយ សូម្បីតែអ្នករត់ម៉ូតូឌុប ក៏អ្នកស្រីយកដែរ។ដោយឡែកនៅថ្ងៃទិ១៦ ខែ 12 ឆ្នាំ២០២១ ប្រិយមិត្តបានជ្រាបគ្រប់ៗគ្នា គឺផេកផ្ទាល់ខ្លួនរបស់លោកស្រី ទ្រីដាណា បានធ្វើការបង្ហោះជាសាធារណះ ក្នុងការបើកភ្លើងខៀវ
បើកបេះដូងដើម្បីយកអ្នកថ្មីមកស្អំបេះដូងដើម្បីរួមរស់ដល់ចាស់ មិនថា អ្នកម៉ូតូឌុប មិនចាំបាច់មានច្រើននោះទេ បងអ្នករត់ម៉ូតូឌុបក៏បានដែរ មិនបាច់យកអីមកទេ យកតែបេះដូងស្មោះមកបានហើយ ហើយគ្រាន់តែប្រាប់មុនថា បោកខ្លួនអត់បានទេ ហើយក៏មិនបាច់ចង់បានអីពីខ្លួនដែរ។ បើមកកន្លែងនេះមានអ្វីៗគ្រប់បែបយ៉ាងហើយ ហើយមិនបាច់ចង់បានអ្វីពីខ្លួន គឺអត់បាននោះទេ។ មិនចាំយូរឡើយ អ្នកស្រី បានបញ្ជាក់ថា ខ្លួនអត់ស្រឡាញ់អ្នកទាបៗទេ ស្រឡាញ់១,៧៨ម៉ែត្រ ទៅ១,៨០អីឡើង បានសមនឹងគីឡូរបស់ខ្លួន ព្រោះខ្លួន១,៦២ ដល់ដាក់កែងទៅ ឡើងដល់១,៧០។
អញ្ចឹងខ្លួនអត់ស្រឡាញ់ទេ អ្នកទាបៗនោះ៕ក្រោយហ្វេនៗប្រិយមិត្តបានទទួលដំណឹងនេះភ្លាមៗម្នាក់ៗ ធ្វើការខមិនជាច្រើន តែមានខមិនមួយសួរចាក់ដោតទៅអ្នកស្រី ដាណាថា: មានគ្រាប់ពេជ្រនៅក្នុងដៃហើយមិចមិនថែរក្សាអោយបានល្អចឹងពូមៅ ពេលរបូតចេញពីដៃទើបដឹងថាស្ដាយកោយ, ចែយកពូម៉ៅវិញអត់, នឹកពូម៉ៅ, ចែយាយ ថា រស់នៅជាមួយសំបក មនុស្ស ចឹង តឹច ពូ មៅគឹតថា គាត់ទៅ គាត់ អន់ ចិត្តហើយ។ មិនចាំយូរក្រោយ ដំណឹងនេះបានកក្រើក ភ្លាមៗស្រាប់តែអាខោនហ្វេកបុក ពូម៉ៅ ដែលមានឈ្មោះថា ហ៊ារិទ្ធ មិនបានធ្វើការឆ្លើយតបចំបែបណាឡើយ ប៉ុន្តែ
បានបង្ហោះរូបភាពដែលមានន័យខ្លឹមសារចំៗ រៀបរាប់ពីជីវិតខ្លួនឯងបែបនេះថា: រៀនយល់ចំនុចទាំងនេះគឺត្រៀមចិត្តសំរាប់រឿងកេីតឡេីងពេលទៅមុខទៀត។ អ្វីៗមិនទៀងទាត់ទេ៕
COMMENTS