Homeព័ត៌មាន

អីយ៉ូង ភ្លេចខ្លួនៗ នាង តាក់ស៊ី ត្រៀមចូលរោងការ ក្នុងពេលឆាប់ៗនេះហើយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អីយ៉ូង ភ្លេចខ្លួនៗ នាង តាក់ស៊ី ត្រៀមចូលរោងការ ក្នុងពេលឆាប់ៗនេះហើយ….រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ដឹងរួចមកហើយ ចំណងស្នេហាថ្មីរបស់តារាកំប្លែង នាយតាក់ស៊ី មានក្តីសុខទាំងផ្លូវកាយផ្លូវចិត្ត ជាមួយដៃគូជីវិតថ្មី ដែលមហាជនសរសើរគ្រប់គ្នាថា ស្រលាញ់គ្នាយ៉ាងស្អិតរមួត ហើយថែមទាំងមានជីវភាពល្អជាងមុនថែមទៀត។ ក្នុងនោះដែរ តារាកំប្លែង នាយតាក់ស៊ី ក៏បានទម្លាយថា លោកនឹងរៀបចំពិធីពិសេសរបស់លោក នៅថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះ។ នាយ តាក់ស៊ី និងភរិយា ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយ តាក់ស៊ី និងភរិយា ជាមួយគ្នានេះ នាយតាក់ស៊ី ក៏បានសរសេរៀបរាប់ប្រាប់នៅលើបណ្តាញសង្គមដូច្នេះថា៖ ជិតដល់ថ្ងៃពិសេសហើយបងប្អូនខ្ញុំបាទសប្បាយចិត្តណាស់ថ្ងៃ ១៩.១២. ២០២១ តែយ៉ាងណាលោកពុំបានប្រាប់ថាជាកម្មវិធីអ្វីនោះឡើយ ព្រោះលោកចង់ឱ្យមានការភ្ញាក់ផ្អើល និងលាក់សិន ព្រោះពេលនេះ លោកកំពុងតែអញ្ជើញភ្ញៀវនៅឡើយ។ ដោយកម្មវិធីនេះ ត្រូវរៀបចំធ្វើនៅគេហដ្ឋានរបស់លោក នៅហ្គ្រេនភ្នំពេញ។ តែតាមដឹង មហាជន សង្ស័យថា ជាកម្មវិធីមង្គលការហើយ ព្រោះកន្លងមក នាយតាក់ស៊ី និងដៃគូជីវិតថ្មី មិនទាន់មានពិធីអ្វីជាលក្ខណៈអឹកធឹកធំដុំ

នៅឡើយទេ ព្រោះកន្លងមក បានត្រឹមសែនព្រេន និងមានចាស់ទុំដឹងលឺពីសងខាង។ នាយ តាក់ស៊ី និងភរិយា ពាក់ព័ន្ធនឹងរឿងនេះដែរ នាយតាក់ស៊ី បានឱ្យសារព័ត៍មាន តារាញូស៍ ដឹង នៅថ្ងៃនេះថា កម្មវិធី ដែលរៀបចំឡើងនៅថ្ងៃទី ១៩ ខែធ្នូឆាប់ៗនេះ គឺជាវិធីឡើងផ្ទះថ្មី និងបើកសម្ពោធហាងលក់ពួក ដែលអជីកម្មផ្ទាល់ខ្លួន ដែលរូបលោក និងភរិយាលោកនាំចូលផ្តាច់មុខ ហើយមិនមែនជាកម្មវិធី រៀបមង្គលការនោះឡើយ ។ នាយ តាក់ ស៊ី បានបញ្ជាក់កម្មវិធីនេះ លោកមិនបានអញ្ចើញភ្ញៀវចូលរួមច្រើននោះទេ គឺត្រឹមតែ១០តុតែប៉ុណ្ណោះ។ តាក់ស៊ី និងភរិយា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះហៅបាននេះ ពិតជាការផ្លាស់ប្តូរមុខមាត់យ៉ាងលឿនពីតារាកំប្លែងរូបនេះ ព្រោះធ្លាប់តែមានព័ត៍មានចុះថា លោកធ្លាក់ខ្លួននៅផ្ទះជួលលំបាកជាមួយភរិយាថ្មី រកតែលុយបង់បន្ទប់គ្មាន ដោយមានមហាជនសម្តែងការអាណិតលោកយ៉ាងខ្លាំង តែពេលនេះ លោកមានសមត្ថភាពបើកអាជីវកម្មផ្តាច់មុខដោយខ្លួនឯង៕

COMMENTS