Homeព័ត៌មាន

លិចមុខអ្នកនាង ខ្ញុង ថ្ងៃមង្គលការ Love Riya ក្នុងកម្មពិធីកាត់សក់ បានដាក់ប៉ុន្មានម៉ាត់សោះ ធ្វើអោយផ្អើងរោងការ ធ្វើឲ្យ កូនក្រមុំ បិតមាត់មិនជិត…..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិចមុខអ្នកនាង ខ្ញុង ថ្ងៃមង្គលការ Love Riya ក្នុងកម្មពិធីកាត់សក់ បានដាក់ប៉ុន្មានម៉ាត់សោះ ធ្វើអោយផ្អើងរោងការ ធ្វើឲ្យ កូនក្រមុំ បិតមាត់មិនជិត…..កាលពីកន្លងទៅ ក្រោយលែងលះ ជាមួយស្វាមី អ្នកលក់ឡេ និងផលិតផល តាមហ្វេសប៊ុក ដ៏ល្បីឈ្មោះម្នាក់ គឺ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya មានទំនាក់ទំនង ជាមួយ លោក សូនី តែដោយសារ មានបញ្ហា មិនចេះចប់ មិនចេះហើយ និងតែងតែ ឈ្លោះគ្នានោះ ទើបធ្វើឲ្យ អ្នកទំាងពីរ បានសម្រេចចិត្ត ដើរចេញរៀងៗខ្លួន បន្ទាប់ពីស្គាល់គ្នា អស់រយៈពេលយូរគួរសមដែរ។ បន្តិចក្រោយមក Love Riya ក៏បាន

ជួបបុរសម្នាក់ទៀត ឈ្មោះ ហេង គីមហៀង ហៅជា ហើយអ្នកទំាងពីរ តែងតែបង្ហាញភាព ផ្អែមល្ហែម ស្និតស្នាល និងនាំគ្នា ទៅដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ មិនតិចនាក់ទេ កំពុងសង្ស័យថាអ្នកទំាងពីរ កំពុងតែមានទំនាក់ទំនងស្នេហា ដ៏ស៊ីជំរៅ។ ក្រោយពីមើលចិត្ត និងស្គាល់គ្នា រួចមក Love Riya និង លោក ហេង គីមហៀង សម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរ នាព្រឹក ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នេះហើយ ។ កម្មវិធីនេះ បានរៀបចំ ធ្វើឡើង នៅឯគេហដ្ឋាន ខាងស្រី ដែលស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់

សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន ប្រកបដោយទឹកមុខ ស្រស់ស្រាយ លាយឡំការតុបតែងខ្លួនស្អាតៗខ្លាំងណស់។ មួយវិញទៀត បើក្រឡេកទៅមើលរោងពិធីទំាងមូលវិញ គឺរំលេចទៅដោយ ការតុបតែង មានសុទ្ធតែផ្កាស្រស់ៗ ពិតជាប្លែកទាក់ភ្នែក មហាជនដល់ហើយ។ ក្នុងថ្ងៃដ៏ពិសេសនេះ Love Riya បានតុបតែងខ្លួន ជាកូនក្រមុំ ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ បានយ៉ាងស័ក្តិសមបំផុត ពិសេសសមគ្នា ជាមួយកូនកំលោះខ្ពស់សង្ហា ទៀតផង ដល់ថ្នាក់ ឃើញភ្លាម ធ្វើឲ្យ ហ្វេៗន ក៏ដូចជាអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន

ចូល comment និយាយត្រង់ៗថា ៖ ស្អាតៗណាស់ បងទាំងពីរ, ជូនពរបងយ៉ាស្រលាញ់គ្នារហូត, រោងការក្មួយយ៉ា ស្អាតណាស់, ជូនពរគាត់ទាំងពីរ អោយស្រលាញ់គ្នា ដល់ចាស់កោងខ្នង, អ្នកឡាយក៏សា្អតដែរ, កូនកំលោះខ្ពស់សង្ហាណាស់, អ្នកកំដរខាងប្រុស ខ្ពស់ៗណាស់, កូនកំលោះខ្ពស់ជាងគេ។ ឆ្លៀតក្នុងថ្ងៃសិរីសួស្តីនេះ គេឃើញវត្តមាន អ្នកនាង ខ្ញុង និងលោក កៃដរ បានមកចូលរួម ក្នុងពិធីកាត់សក់ ជូនកូនកំលោះ និងកូនក្រមុំផងដែរ ហើយបានធ្វើឲ្យបរិកាសក្នុងថ្ងៃនេះ សប្បាយរីករាយ កាន់តែខ្លាំងឡើង។ អ្នកនាង ខ្ញុង ដាក់ប៉ុន្មានម៉ាត់ឲ្យ Love Riya ថា “ចង់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយថា ព្រឹកម៉ិញ ខ្ញុំមកដល់រោង ខ្ញុំភ្ញាក់ព្រឺត ព្រោះខ្ញុំមើលតាម live រហូត កូនក្រមុំរវល់ជាងអ៊ុំ អាចារ្យ ទៀត ទំលាក់លេខទីតាំង ទំលាក់លេខទីតាំង” ដល់ថ្នាក់ ធ្វើឲ្យ Love Riya ទប់សំណើចលែងជាប់ សើចបិទមាត់មិនជិត។ តោះកុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

COMMENTS