Homeព័ត៌មាន

អីយ៉ាស់ តាប៊ុយមែន បានជួបរោគ្រោះថ្នាក់ចរាចរណ៍ បើកបុ ករថយន្តព្រុស សង្ស័យស្រវឹង (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អីយ៉ាស់ តាប៊ុយមែន បានជួបរោគ្រោះថ្នាក់ចរាចរណ៍ បើកបុ ករថយន្តព្រុស សង្ស័យស្រវឹង ពីធីករល្បីឈ្មោះ តាប៊ុយ បេីករថយន្តសេរីទំនេីបម៉ាក Range Rover ១គ្រឿង ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2BK-8809 ជ្រុលទៅបុករថយន្ត ព្រូស ពីក្រោយ ពេញទំហឹង បណ្តាលអោយរងការខូចខាតទាំងសងខាង តែសំណាងល្អដែលមិនបង្កអោយមានមនុស្សរងរបួសនោះឡេីយ ។ ហេតុការណ៍នេះបានកេីតឡេីង នាវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរស្សុី នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ យោងតាមម្ចាស់

រថយន្តព្រុស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7048 បានអោយដឹងដែរថា គាត់បានបើករថយន្ត មកឈប់ស្តុប ស្រាប់តែពេលនោះ ក៏មានរថយន្ត Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK- 8809 ទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ដែលគេស្គាល់ឈ្មោះ ថា តាប៊ុយ ដែលជាពិធីករល្បីឈ្មោះមួយរូប បានបើក រថយន្តមកបុកគូទរថយន្តរបស់គាត់ មួយទំហឹង បណ្ដាលឲ្យខូចខាត ផ្នែកខាងក្រោយ ហើយពេលនោះគាត់ក៏បានចុះ មកនិយាយគ្នានិងចង់លើកទូរសព្ទមកថតរថយន្តដើម្បីទុកជាឯកសារ ស្រាប់តែបុរសដែលគេស្គាល់ឈ្មោះតាប៊ុយ នោះក៏បានបើករថយន្ត គេច

ចេញពីកន្លែងកើតហេតុ ហើយគាត់ក៏បើកដេញតាមរហូតមកដល់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី ក៏កាក់បានតែម្តង ។ ភ្លាម ៗសមត្ថកិច្ចបានចុះអន្តរាគមន៍ដូចជាសាកសួរទៅភាគីរថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្នុងការដោះស្រាយគ្នា ហើយគេក៏បានឃើញ បុរសពីរនាក់ក៏បានមកគ្រាលោកតាប៊ុយចេញពីកន្លែងកើតហេតុដោយសារតែលោកតាប៊ុយមានសភាពដើរទ្រេតទ្រោតទៅហើយ ។ នៅកន្លែងកើតហេតុសមត្ថកិច្ចបានឲ្យដឹងថាសម្រាប់ម្ចាស់រថយន្តទាំងពីរបាននិយាយទៅតាមគ្នាដោយស្អែកនឹងធ្វើការដោះស្រាយគ្នាផងដែរ ៕

COMMENTS