អីយ៉ូង ចេញមកលើកនេះមិនមែនកំសក់ ក៏មិននិយាយរឿងប្ដីច្រើនដែល តែចេញមកលើកនេះ ទំលាយប្រាប់ហ្វេនៗអោយដឹងថា…សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីពេលកន្លងផុតទៅ ថ្មីៗនេះ ប្រូសូនី និង Love Riya បានសម្រេចចិត្ត ចែកផ្លូវគ្នា និងដើរចេញរៀងៗខ្លួនហើយ ក្រោយមានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេលយ៉ាងយូរ គួរសមដែរ នេះក៏ដោយសារតែមានរឿងមិនចេះចប់ មិនចេះហើយ ដោះស្រាយមិនចេញ។ ក្រោយមក Love Riya ក៏បានជួបបុរស ដ៏សង្ហាម្នាក់ មានឈ្មោះ ហេង គីមហៀង ហៅជា ហើយបច្ចុប្បន្ន អ្នកទំាងពីរ កំពុងបង្ហាញភាព
ផ្អែមល្ហែម ស្និតស្នាល និងនាំគ្នា ទៅដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ មិនតិចនាក់ទេ កំពុងសង្ស័យថាអ្នកទំាងពីរ កំពុងតែមានទំនាក់ទំនងស្នេហា ដ៏ស៊ីជំរៅ។ មួយវិញទៀត គ្រប់គ្នាពិតជាចង់ដឹងខ្លាំងណាស់ ថាអ្នកទំាងពីរនាក់ នឹងចូលរោងការនៅថ្ងៃណា។ ដោយមិនទុកយូរទេ ទីបំផុត ហេង គីមហៀង បានទំលាយប្រាប់ហើយ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ ដោយបញ្ជាក់ច្បាស់ៗថា “3ថ្ងៃទៀត ជួបគ្នាណា ថ្ងៃទី15 ពេលល្ងាច ok”។ ដោយកម្មវិធីនេះ នឹងរៀបចំធ្វើឡើង នៅភូមិព្រែករាំង ឃុំកំពង់សំណាញ់ ក្រុងតា
ខ្មៅ។ ឃើញបែបនេះ គ្រប់គ្នាសម្តែងក្តីរំភើប និងចូលរួមអបអរសាទរ សម្រាប់ថ្ងៃដ៏ពិសេសរបស់ Love Riya និង បងប៉ូលិស ដែលជិតមកដល់ខាងមុខនេះ ហើយក៏មានអ្នកខ្លះបានចូល comment ថា ៖ សមគ្នាណាស់, ខាងស្រីក៏ស្អាត ខាងប្រុស ក៏សង្ហាសមគ្នាណាស់បាទ, សំណាងល្អណាប្អូនសម្លាញ់, ប្អូនជូនពរបងទាំងពីរ និងអូនទែន មានសុភមង្គលណា, Congratulations បងទាំង2។ នៅមានការលើកឡើងជាច្រើនទៀត សុទ្ធតែពាក្យជូនពរ និងអបអរសាទរ ចំពោះអ្នកទាំងពីរ៕
COMMENTS