Homeសង្គម

ទោះយើងក្រ ក៏មានសុភមង្គលដែល! សុភមង្គលមិនចាំទាល់តែយើងមានទេ សំខាន់គឺការអាចរស់នៅចុះសំរុងប្រកបដោយ ភក្តីភាព…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយើងក្រ ក៏មានសុភមង្គលដែល! សុភមង្គលមិនចាំទាល់តែយើងមានទេ សំខាន់គឺការអាចរស់នៅចុះសំរុងប្រកបដោយ ភក្តីភាព…មនុស្សភាគច្រើនគិតថា ឲ្យតែមានប្រាក់ គឺធ្វើឲ្យមនុស្សដែលយើងស្រលាញ់មានសុភមង្គលពិតហើយ។ តើពាក្យថាសុភមង្គលពិតប្រាកដគឺជាអ្វី? ជីវិតរបស់មនុស្សម្នាក់ៗ មិនមានអ្នកណាជាអ្នកកំណត់នោះទេ គឺមានតែខ្លួនយើងទេ ដែលជាអ្នកកំណត់វា ថាត្រូវជ្រើសរើសជីវិតបែបណានោះ។ ជាការពិតណាស់ មនុស្សក្នុងពេលបច្ចុប្បន្ននេះ គេគិតថា ទាល់តែមានប្រាក់ ទើបអាចទិញសុភមង្គល ឬស្វែងរកសុភមង្គលបាន។ តែពេលនេះ ប្រសិនបើបងប្អូនបាន

ទស្សនាវិដេអូមួយនេះ លោកអ្នកនឹងគិតថា មិនចាំបាច់ទាល់តែមានប្រាក់ ទើបមានសុភមង្គលនោះទេ។ នៅក្នុងវិដេអូមួយនេះ បានបញ្ជាក់ថា ទោះមានជីវិតភាពត្រឹមតែជាអ្នកដូរបន្តិចបន្តួចក៏ពិតមែន តែពោលពេញទៅដោយស្នាមញញឹម ជាប់នៅក្នុងចិត្ត ជាស្នាមញញឹមដែលមនុស្សមួយចំនួនតូចតាមស្វែងរកស្ទើរតែមួយជីវិត ក៏មិនងាយមិនបានជួបផង។ ស្នាមញញឹមមួយនេះ ពិតជាបង្កប់ទៅដោយសុភមង្គលពិតៗ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួលដែលមានឈ្មោះថា Khan Chan Sophal បានបង្ហោះសារថា “ជិះកាត់ភ្លៀងរលឹមស្រិចៗ ឃើញគូរស្នេហ៍កំសត់ ១គូរ បីត្រកង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនស្ងួន មកពីលក់ខ្ចៅ ។ សុភមង្គលពិតប្រាកដ មិនស្ថិតលើសំភារះនិយម ! សំខាន់គឺការអាចរស់នៅចុះសំរុងប្រកបដោយ ភក្តីភាព”។

COMMENTS