Homeព័ត៌មាន

ទីបំផុត ខេម ទំលាយរូបនេះចេញមកហើយ រួចប្រាប់ថា “អរគុណគ្រប់យ៉ាង ដែលបានចូលមក ក្នុងជីវិតខ្ញុំ មិនចាំយូរ ហ្វេនៗចូលមកខមិនថា..(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីបំផុត ខេម ទំលាយរូបនេះចេញមកហើយ រួចប្រាប់ថា “អរគុណគ្រប់យ៉ាង ដែលបានចូលមក ក្នុងជីវិតខ្ញុំ មិនចាំយូរ ហ្វេនៗចូលមកខមិនថា..ខេម គឺជាតារាចម្រៀង ដ៏ល្បីឈ្មោះម្នាក់ ដែលអ្នកគាំទ្រមិនតិចនាក់ទេ មិនដែលភ្លេឡើយ ហើយពេលនេះ កំពុងជ្រកក្រោម ផលិតកម្មថ្មី និងល្បីមួយគឺ Galaxy Navatra ហើយបទចម្រៀង ភាគច្រើន របស់តារាប្រុស សម្លេងស្អក រូបនេះ នៅតែមានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់ ហ្វេនៗ របស់ខ្លួន ជាពិសេស បទមនោសញ្ចេតនា តែម្តង។ ស្ងាត់ៗ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ខេម បានទៅដល់ប្រទេសបារាំងបាត់

រូបគាត់ បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “មកដល់បារាំង ដោយសុខសុវត្ថិភាព”។ មានហេតុផលសំខាន់មួយ ក្នុងចំណោមហេតុផល ទំាង៣ ដែល ខេម សម្រេចទៅ ប្រទេសបារំាង គឺ លោកត្រូវ នាំគូដណ្តឹង របស់ខ្លួន ទៅលេង សាច់ញាតិ បងប្អូន នៅក្នុង ​នេះ ខណៈកន្លងទៅ អស់រយៈពេល ២ឆ្នាំ ទៅហើយ ដែលគូដណ្តឹង របស់លោក មិនបាន ជួបមុខម្តាយ និងបងប្អូន នៅទីនោះទេ។ ស្រាប់តែមកដល់ ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ ក្នុងមង្គលការ ប្អូនស្រីពៅ របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺ លោកជំទាវ ឧកញ៉ា ឡេង បញ្ចពណ៌ គេឃើញ តារា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្រៀង ខេម ក៏បាននាំគូដណ្តឹង ដ៏ស្រស់ស្អាត ម្នាក់នេះ ទៅចូលរួមផងដែរ មើលទៅអ្នកទំាងពីរ ពិតជាស្រស់ស្អាត និងសមគ្នា ខ្លាំងណាស់ ពិសេស លោកបាន ដឹកដៃគូដណ្តឹង ឡើងរាំថែម ទៀតផង ពោរពេញដោយ ស្នាមញញឹម ផ្អែមល្ហែម ស្និតស្នាល និងកក់ក្តៅបំផុត។ នៅមិនទាន់អស់ទេ មកដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ នេះ ខេម បានទំលាយរូប មួយសន្លឹកទៀត ជាមួយមនុស្សពិសេសរបស់ខ្លួនរូបនេះ រួចអមសារ យ៉ាងពិសេស ទៀតថា “អរគុណគ្រប់យ៉ាង ដែលបានចូលមក ក្នុងជីវិតខ្ញុំ”។ មិនទុកយូរទេ ឃើញបែបនេះ អ្នកប្រើប្រាស់ហ្វេសប៊ុក ក៏ដូចជាហ្វេនៗ នាំគ្នា ចូល

comment បែបនេះថា ៖ លាក់មុខទៀត ដឹងអូនអន់ចិត្តអត់, ណាគេណ៎, នារីម្នាក់ហ្នឹងជាអ្នកណា សុំមើលមុខតិចមក, ចង់ឃើញមុខណាស់, បង​ខេម​ មិនដែល អោយឃើញមុខសង្សាទេ, លាក់មុខទៀត ខ្ញុំសង្ស័យ តែម៉ាដូណា ទេ អាយដល, ចេះលាក់មុខតួស្រីទៀត, សុំមើលមុខតិចមកidol។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

COMMENTS