Homeព័ត៌មាន

អានហើយរំជួលចិត្តខ្លាំងណាស់! មិនគួរណាកូនទៅចោលម៉ាក់បាត់ ត្រឹមរយៈពេលមិនដល់៤ថ្ងៃផង ម៉ាក់ពិតជាសោកស្តាយ….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អានហើយរំជួលចិត្តខ្លាំងណាស់! មិនគួរណាកូនទៅចោលម៉ាក់បាត់ ត្រឹមរយៈពេលមិនដល់៤ថ្ងៃផង ម៉ាក់ពិតជាសោកស្តាយ….ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានយល់ជ្រាបដឹងហើយថា ក្នុងនាមជាឪពុកម្ដាយ បើទោះបីជាឃើញស្រមោចវៀលើ ឬ ត្រូវសត្វទិ-ច បន្តិចបន្តួច ក៏ទ្រូងម្ដាយឈឺចា-ប់ជំនួសកូនណាស់ទៅហើយ ព្រោះមិនចង់ឲ្យកូនឈឺសូម្បីតែបន្តិច ស្រលាញ់កូនស្មើកែវភ្នែក ចុះទ្រមាំតែបាត់បង់កូនជារៀងរហូតថែមទៀតនោះ តើមានការឈឺចាប់បែបណាទៅ។ដោយឡែក រឿងរ៉ាវខាងក្រោមនេះ វាពិតជាបានធ្វើឲ្យមហាជនជាច្រើន មានក្ដីអាណិត ហើយសោកស្ដាយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាខ្លាំងផងដែរ ទៅកាន់ក្រុមគ្រួសារមួយ ជាពិសេសគឺនារីជាម្ដាយ ព្រោះត្រូវបាត់បង់កូនជារៀងរហូតគ្មានថ្ងៃត្រលប់ ឈឺត្រឹមរយៈពេលតែ៤ថ្ងៃប៉ុណ្ណោះ។តាមរយៈគណនីហ្វេសប៊ុកនារីជាម្ដាយមានឈ្មោះ Lin Da មានសរសេររៀបរាប់ទាំងទឹកភ្នែក ក្រោយបាត់បង់កូនជារៀងរហូតថា៖ «កូនចាប់ផ្តើមឈឺនៅវេលាម៉ោង9:30នាទីយប់ ដោយមានអាការៈ ក្តៅខ្លួន ក្អួត ហើយនឹងរាក។ នៅពេលនោះផងដែរ ខ្ញុំក៏បានតេទូរសព្ទ័ទៅលោកគ្រូពេទ្យនៅក្នុងភូមិម្នាក់ អង្វរអោយគាត់មកជួយពិនិត្យ និងព្យាបាលកូនខ្ញុំដល់ផ្ទះតែម្តងព្រោះពេលនោះខ្ញុំអត់មានយានជំនិះនៅផ្ទះ ហើយគ្រូពេទ្យគាត់ក៏

បានមកជួយពិនិត្យ និងព្យាបាលអោយកូនខ្ញុំភ្លាមៗដោយបានដាក់ថ្នាំ និងព្យួសេរ៉ូមអោយកូនខ្ញុំ លុះព្រឹកឡើងខ្ញុំក៏នៅបន្តព្យាបាលកូនជាមួយគ្រូពេទ្យដ៏ដែលរយៈពេល1យប់1ថ្ងៃ ពេទ្យបានដាក់សេរ៉ូមអោយកូនខ្ញុំអស់ 6កំប្លោក អាការៈកូនខ្ញុំមិនធូរទេ កាន់តែធ្ងន់ធ្ងរឡើងដាក់ដល់កំប្លោកទី6កូនរបស់ខ្ញុំចាប់ផ្តើមហើមពោះខ្ញុំឃើញបែបនេះហើយក៏ឈប់ព្យបាលជាមួយពេទ្យក្នុងភូមិ ក៏បានបន្តយកកូនខ្ញុំទៅមន្ទីពេទ្យឯកជននៅខេត្តមួយកន្លែងទាំងយប់លុះទៅដល់គ្រូពេទ្យបានពិនិត្យ និងអេកូ ពោះកូនរបស់ខ្ញុំរួចរាល់ហើយពេទ្យបានប្រាប់មកកាន់ខ្ញុំថា មិនហ៊ានទទួលព្យាបាលទេ ព្រោះកូនខ្ញុំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានហើមពោះវៀន រលាកក្រពះធ្ងន់ធ្ងរក៏បានបញ្ជូនអោយទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែងតែម្តង។សម្រាក់ព្យាបាលបាន1យប់លុះព្រឹកឡើង ម៉ោងប្រហែលជា ១០ព្រឹកគ្រូពេទ្យថា មិនអាចនៅបន្តបានទេ។ កូនខ្ញុំធ្ងន់ធ្ងរដោយសារពេទ្យមើលដំបូងនោះដាក់ថ្នាំអោយកូនខ្ញុំខុស ក៏បានធ្វើក្រដាសបញ្ជូនកូនរបស់ទៅមន្ទីពេទ្យគន្ធបុប្ផាសៀមរាបតែម្តង ពេលទៅដល់ម៉ោងប្រហែលជិត ៣ រសៀលក្រុមគ្រូពេទ្យក៏បានជួយសង្គ្រោះភ្លាមៗនោះដែរ ប៉ុន្តែជាអកុសលកូនរបស់ខ្ញុំបានផុតដង្ហើមនៅម៉ោង 5:30នាទីល្ងាចនោះ គ្រូពេទ្យបានប្រាប់ខ្ញុំថាមិនអាចជួយសង្គ្រោះបានទេ ព្រោះមកដល់

កូនខ្ញុំបានផ្ទុះ-ពោះ និងធ្លា-យក្រពះអស់ហើយ»។ស្ត្រីជាម្ដាយ បានសរសេរបន្តទៀតថា៖ «រាត្រីចុងក្រោយ អនុស្សាវរីយ៍ដ៏សែនឈឺចាប់ខ្លាំងបំផុត នៅក្នុងជីវិតរបស់ខ្ញុំ ៣៖២៥ ទាបភ្លឺ នេះជាវីដេអូចុងក្រោយ ដែលកូននៅស្គាល់ម៉ាក់ ហើយម៉ាក់បានមើលថែកូន គេងឱបកូន ថើបកូន អង្អែលខ្លួនកូន ថ្នាក់ថ្នមកូន មិនថាកន្លែងបែបណា ក៏ម៉ាក់អាចនៅបានឲ្យតែកូនម៉ាក់ជាពីជំងឺ ចុះហេតុអ្វីក៏កូនដាច់ចិត្តទៅចោលម៉ាក់អ៊ីចឹង?សំណួរ គ្មានចម្លើយ»៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៕

COMMENTS