Homeព័ត៌មាន

កក្រើកទៀតហើយ បទ “Time To Rise របស់ លោកតា គង់ ណៃ និង វណ្ណដា ជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021 វណ្ណដា ទំលាយងារម្មណ៏ពិតថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កក្រើកទៀតហើយ បទ “Time To Rise របស់ លោកតា គង់ ណៃ និង វណ្ណដា ជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021 វណ្ណដា ទំលាយងារម្មណ៏ពិតថា…សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ វណ្ណដា ដែលតារាចម្រៀងរ៉េប ដែលកំពុងពេញនិយមពីសំណាក់យុវវ័យ បានបញ្ចេញបទចម្រៀងមួយបទទៀតហើយ ក្រោមចំណងជើងថា “Time To Rise” តែលើកនេះ ធ្វើឲ្យហ្វេនៗ មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង​ស្ទើរមិនគួរឲ្យ ជឿងនិងនឹកស្មានដល់ ព្រោះបានបកស្រាយរួមគ្នាជាមួយ ព្រឹទ្ធាចារ្យ ចាប៉ីដងវែង លោកតា គង់

ណៃ។ គិតត្រឹមថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២១ នេះ បទ “Time To Rise” មានអ្នកចូល ទស្សនាជាង 80 លានដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ព្រមទំាង មានការកោតរសើរ យ៉ាងខ្លាំង ពីសំណាក់ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ និងបរទេស។ រឹតតែកក្រើកថែមទៀតនោះ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ ខាង ផលិតកម្មបារមី (Baramey Production) បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍ និងភ្ញាក់ផ្អើលមួយទាក់ទងបទនេះថា “អបអរសាទរ Vann Da – វណ្ណដា និង លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ ព្រមទាំង វីដេអូចម្រៀង “Time To

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rise” ដែលត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ “Best Videos of 2021″ ដែលជ្រើសរើសដោយ LiFTED Asia អរគុណធំៗទៅកាន់ហ្វេនទាំងអស់សម្រាប់ការទស្សនា ៨០ លានដង។ ” ព្រោះតែក្តីរំភើបពេក ដល់ថ្នាក់ធ្វើឲ្យ តារាចម្រៀង វណ្ណដា ទំលាយអារម្មណ៍បែបនេះចេញមកថា “Congratulations TIME TO RISE ត្រូវបានបោះឆ្នោតអោយជាប់ចំណាត់ថ្នាក់លេខ១ វីដេអូល្អជាងគេនៅអាស៊ី យើងបានបើកទំព័រមួយសន្លឹកទៀតហើយ ជ័យលាភីមួយនេះសូមលើកពានជាមួយលោកគ្រូ គង់ ណៃ អ្នកគាំទ្រនិងក្រុមការងាររបស់ខ្ញុំទាំងអស់គ្នា”។ ក្រោយដឹងរឿងនេះភ្លាម អ្នក

គាំទ្រជាច្រើនបានចូល comment ព្រាតថា ៖ អបអរសាទរ, មានន័យណាស់បងដា សូមចូលរួមអបអរជាមួយបងផង, ពិតជាអស្ចារ្យមែនបង មានមោទកភាព ចំពោះបងណាស់, រំភើបណាស់, ស្តាប់មិនធុញសោះ, មិនអួតច្រើន តែខ្លឹម។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលវីដេអូចម្រៀងនេះទំាងអស់គ្នា ៖

COMMENTS