ស្រាយចម្ងល់រាប់ឆ្នាំ! នៅចាំតួប្ដីប្រពន្ធរឿង យុទ្ធិសិល្ប៍បងប្អូនទាំង ១០ ទេ? តាមពិតនៅក្រៅរឿង ក៏ជាគូជីវិតនឹងគ្នាដែរ…កម្សាន្ត ប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តភាគចិន ប្រាកដណាស់ពិតជាធ្លាប់បានទស្សនារឿងដ៏ពេញនិយម «យុទ្ធិសិល្ប៍បងប្អូនទាំង ១០» ដែលពេលនោះធ្វើឱ្យមហាជនអ្នកទស្សនាមិនតិចនោះទេ ដែលបានតាមដានយ៉ាងជក់ចិត្តដិតអារម្មណ៍។ មកទល់ពេលនេះដែរ ខ្សែភាពយន្តមួយនេះ នៅតែទទួលបានការគាំទ្រដដែល និង ត្រូវបានលើកយកមកចាក់ផ្សាយឡើងវិញតាមបណ្ដាញសង្គមនានា។ ខ្សែភាពយន្តរឿង «យុទ្ធិសិល្ប៍បងប្អូនទាំង ១០» គឺចូលរួម
សម្ដែងសុទ្ធសឹងតែជាតារាល្បីៗ ដូចជាតារាសម្ដែង Frankie Lam, Kenix Kwok, Lai Lok Yi, Jack Wu, Adam Ip ជាដើម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺថា តួអង្គសំខាន់ដែលត្រូវជាឪពុកម្ដាយក្មេងទាំង ១០ ក្នុងរឿង គឺលោក Frankie Lam និង នាង Kenix Kwok) តាមពិតពួកគេក៏ជាប្ដីប្រពន្ធក្នុងជីវិតក្រៅឆាកផងដែរ។ តារាសម្ដែង Frankie Lam បានចាប់ផ្ដើមទាក់ទងគ្នានឹងតារាសម្ដែងស្រី Kenix Kwok តាំងពីអំឡុងឆ្នាំ ១៩៩៤ មកម្ល៉េះ។ ពួកគេទាំងពីរក៏បានសម្រេចចិត្តរៀបការនឹងគ្នានៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០០៤ ក្រោយចំណាយពេល
យល់ចិត្តថ្លើមគ្នាអស់រាប់ឆ្នាំមកនោះ។ មកដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១០ គូស្នេហ៍តារាសម្ដែងប្រចាំទូរទស្សន៍ TVB រូបនេះ ក៏បានទទួលបានចំណងដៃកូនស្រីដ៏ស្រស់សោភាម្នាក់។ បច្ចុប្បន្ន តារាសម្ដែង Frankie មានអាយុ ៥៣ ឆ្នាំហើយ ខណៈភរិយាលោក Kenix មានអាយុ ៥១ ឆ្នាំ។ ទោះបីជាវ័យកាន់តែច្រើនក៏ពិតមែន ប៉ុន្តែចាប់តាំងពីចាប់ដៃគ្នាកសាងគ្រួសារមក តារាគំរូទាំង ២ រូបនេះ មិនដែលមានបញ្ហារង្គោះរង្គើក្នុងជីវិតគ្រួសារឡើយ តែបែរជាកាន់តែបង្ហាញនៅភាពផ្អែមល្ហែម ពោរពេញដោយសុភមង្គលលើសដើម៕ សូមទស្សនារូបភាពខាងក្រោមនេះ ប្រភព
«ប្រជាប្រិយ»
COMMENTS