ទាំងសុភា ទាំងស្អាតមានម៉ាចប់ ! អីយ៉ា ស្ងាត់ៗ តារាចម្រៀង អ៊ីវ៉ា បានទទួល នូវគ្រឿងឥស្សរិយយស មួយនេះបាត់ហើយ អារម្មណ៍ពិត បែបនេះ ចេញមកថា…ពុកម៉ែ បងប្អូន ក៏ដូជា ហ្វេនៗមិនតិចនាក់ទេ ពិតជាមិនមើលរំលងឡើយ នូវតារាចម្រៀងស្រី ដែលមានសម្លេងស្រទន់ និងស្រស់ស្អាតម្នាក់ នៅក្នុង ផលិតម្ម សាន់ដេ គឺ ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ។ បទជាច្រើនរបស់ តារាចម្រៀងវ័យក្មេង ស្រស់ស្អាតម្នាក់នេះ ទៅតែឆក់យកបេះដូងអ្នកស្តាប់ដដែល មិនចេះធុញទ្រាន់ឡើយ មានដូចជាបទ លួងអូន, ទឹកអប់មានពិស, អ្នកម្តាយកំសត់, មានអ្វីៗមិនស្មើរមានបង, ស្រលាញ់
គ្នាជាផ្លូវការ ព្រមទំាងនៅមានបទចម្រៀងជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២១ អ៊ីវ៉ា បានសម្តែងអារម្មណ៍ រំភើបស្ទើរហោះ ក្រោយទទួលបាន គ្រឿងឥស្សរិយយសមួយនេះ រួចប្រាប់យ៉ាងខ្លីថា “ខ្ញុំម្ចាស់នាងខ្ញុំ ឃីន ស្រីនាថ (អ៊ីវ៉ា) ពិតជាមានមហាកិត្តិយសក្រៃលែង ដែលថ្ងៃនេះ នាងខ្ញុំបានទទួល នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ពីព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ដែលត្រូវ
បាន ព្រះប្រថាប់ ព្រះរាជលញ្ឆករ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ២០១៧ នាងខ្ញុំក៏សូមគោរពអរគុណដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច យកចិត្តទុកដាក់ចំពោះសិល្បៈករគ្រប់រូប អបអរសាទរ ទិវាជាតិ អន្តរជាតិ៩ធ្នូ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ថ្ងៃទី០៩.ធ្នូ.២០២១”។ ឃើញបែបនេះ ហ្វេនៗជាច្រើនរបស់ តារាចម្រៀងស្រីរូបនេះ បានចូល comment យ៉ាងច្រើនថា ៖ សូមចូលរួម អបអរសាទរផង idol, ទើបឃើញបងភាផុស ឥឡូវបងអ៊ីវ៉ាម្តង, ឡើងសុភាព, wow Congratulations, Good job sister, ខ្ញុំសូមចូលរួមត្រេកអរ សំណព្វចិត្តខ្ញុំ។ ដើម្បីជ្រាប
កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖
COMMENTS