កញ្ញា ប៉ូគឹមថេង សុទ្ធធីតា រំភើប រំជួលចិត្ត មកដល់ប្រទេសកម្ពុជាភ្លាម ស្រាប់តែឃើញ ហ្វេនៗឈរចាំទទួល ស្វាមគន៍យ៉ាងកក់ក្តៅបែប…ពុកម៉ែបងប្អូនមិនតិចនាក់ទេ ពិតជាបានជ្រាបរួចមកហើយ ថ្មីៗនេះ កញ្ញា ប៉ូគឹមថេងសុទ្ធធីតា ដែលជា កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) បានទៅចូលរួមប្រកួត ក្នុង កម្មវិធី Miss Grand International 2021 នៅក្នុងប្រទេសថៃ រហូតបានឈានចូលដល់ Top 10 ក្នុងកម្មវិធីនេះថែមទៀតផង ដល់ថ្នាក់ ធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរជាច្រើន សម្តែងរំភើបយ៉ាងខ្លាំង។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥
ខែធ្នូ ឆ្នាំ ២០២១ Miss Grand Cambodia បានត្រឡើប់មកដល់ ប្រទេសកម្ពុជាយើងវិញហើយ ដោយសុវត្ថិភាព ព្រមទំាងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនស្ទើរមិនគួរឲ្យ និងនឹកស្មានដល់ រហូតធ្វើឲ្យ កញ្ញា ប៉ូគឹមថេង សុទ្ធធីតា សម្តែងក្តីត្រេកអរ រំភើប រំជួលចិត្តយ៉ាងខ្លាំង។ ក្នុងនោះផេក Miss Grand Cambodia បានបញ្ជាក់បន្ថែមថា “លោក អ៊ិន សុភិនអ្នកគ្រប់គ្រង Miss Grand Cambodia (National Director) បានស្វាគមន៍ និងអបអរសាទរដល់ បវរកញ្ញាខ្មែរ Miss Grand Cambodia 2021 ដែលមកដល់មាតុភូមិវិញ ដោយនាំ
យកជ័យជំនះTop10 ក្នុងកម្មវិធី Miss Grand International 2021″។ ឃើញទិដ្ឋភាពទំាងអស់នេះរួច ហ្វេនៗជាច្រើនដែលប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក សម្តែងអារម្មណ៍ថា ៖ សែនស្រលាញ់, បងធីតា ពិតជាស្រស់ស្អាតណាស់ រំភើបចិត្តចង់យំហើយខ្ញុំ, រំភេីបជំនួសគាត់, ស្រឡាញ់គាំទ្រប្អូនស្រី ពេញបេះដូង, ស្រឡាញ់គាំទ្រប្អូនស្រី ពេញបេះដូង, សូមស្វាគមន៍ មកកាន់មាតុភូមិវិញ បងធីតា, Top10 ក៏ពិតមែន តែគាំទ្រ និងស្រលាញ់អ្វី ដែលជារបស់ខ្មែរ, បងធ្វើបានល្អណាស់, ហត់ប៉ុណ្ណា ក៏នៅតែមានស្នាមញញឹម ជូនអ្នកគាំទ្រជានិច្ច។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែម
ទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
COMMENTS