មិនទុកយូរទេ! ទីបំផុត ខាងប្រុស មកជួប លោក ផែង វណ្ណៈ ហើយ, លោក ផែង វណ្ណៈ ប្រាប់ថា “អាណិតក្មួយប្រុសណាស់ បន្ទាប់ពីបង្គាប់ខាងស្រីឲ្យយកអ្វីៗគ្រប់យ៉ាងពីក្មួយហើយថែមទាំងត្រូវគេគំរាមទៀត….សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២១ គេប្រទះឃើញបុរសសង្ហាម្នាក់ម្ចាស់ហ្វេសប៊ុកឈ្មោះ Richard Hann បានបង្ហោះសារដ៏សែនឈឺចាប់មួយថា “ហេតុអីអូនបំភ្លេចគ្រាលំបាកវេទនា ដែលយើងតស៊ូឆ្លងកាត់ជាមួយគ្នា យើងចាប់ដៃគ្នាតាំងពីកវែក កឆ្នាំង លុះឆ្លងកាត់ឧបសគ្គគ្រាលំបាក រហូតមានថ្ងៃនេះ ហេតុអី ពេលនេះ អូនក្បត់បង
អូនចោលបង អូនចោល ទាំងអនុស្សាវរីយ៍ រយៈពេល ជិត5ឆ្នាំកន្លងមកនេះ យើងមានឡាន មានផ្ទះ មានរបស់ របរ គ្រប់យ៉ាង ដែលអូនចង់បាន តែពេលមានរបស់គ្រប់យ៉ាង អូនបែរជាបំភ្លេចគ្រាកំសត់ ដែលធ្លាប់ហែលឆ្លងជាមួយគ្នា បងកំសាកណាស់ ពេលលំបាកបងកាន់ដៃអូនឆ្លងកាត់ឧបសគ្គគ្រប់យ៉ាង ផ្ទុយទៅវិញ ពេលមានគ្រប់យ៉ាង អូនទាត់បងចោល ទៅមានអ្នកថ្មី។ ម៉ាក់ប៉ា បងប្អូន ដឹងឮ ទាំងសងខាង ហើយពួកគាត់ ហួសចិត្តណាស់។ ជនទី3អើយ អ្នកសាហាវ ខ្លាំងណាស់ ឈានជើង ចូលមកបំបែក គ្រួសារខ្ញុំ ធ្វើឲ្យមនុស្សស្រីម្នាក់ ប្តូរចរឹត ពីមនុស្សស្លូតបូត ទៅជា
មនុស្សម្នាក់ផ្សេង។”។ ក្រោយឃើញសារនេះ ខាងស្រី ក៏បានចេញមុខ live ពីរដងហើយដើម្បីកុំឲ្យមហាជនយល់ច្រឡំលើរូបនាងកាន់តែច្រើន។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២១ ខាងប្រុសរូបនេះ បានមកជួប លោក ផែង វណ្ណៈ ហើយ។ លោក ផែង វណ្ណៈ បានបញ្ជាក់បន្ថែមបែបនេះថា “យប់នេះមានរឿងល្អមើលហើយ ! អាណិតក្មួយប្រុសណាស់ គេឆក់យកមនុស្សជាទីស្រលាញ់ទៅបាត់ហើយ គេបង្គាប់ខាងស្រី អោយយកលុយ យកផ្ទះដែលជាកម្លាំងញើសឈាម រកស៊ីរួមគ្នា៤-៥ ឆ្នាំ ទៅអស់ទៀត ហើយគេគំរាមថា កុំចង់លេងជាមួយគេ ( គ្រូជោគជ័យ) គេ
មានខ្សែខាងលើ នៅ សាលាក្រុង នៅក្រសួងមហាផ្ទៃ យុត្តិធម៌ ពន្ធនាគារ សុទ្ធតែគ្នាគេ ។ ក្មួយ ភ័យពេក មិនដឹងទៅណាទីបំផុត រត់មករកពូ ផែង វណ្ណៈ អោយជួយបង្ហាញផ្លូវ ។ សូមរង់ចាំតាមស្ដាប់នៅវេលាម៉ោង ៧:៣០ នាទី យប់នេះ”៕
COMMENTS