មិនធម្មតា! ប្រជុំទៅដោយតារាល្បីៗ ក្នុងកម្មវិធីពិសេស របស់ លោកស្រី ទ្រី ដាណា ការពីយប់…ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជា ម្ចាស់មុខជំនួញ ជាច្រើន ដែលកំពុងទទួលបានការគាំទ្រ និងពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ អតិថិជន របស់ ខ្លួន។ ក្រៅពីមុខជំនួញ ចែដាណា ជាមនុស្សចិត្តធម៌ ដោយតែងតែ ជួយឧបត្ថម្ភ អ្នកខ្វះខាត និងអ្នកត្រូវការ ចាំបាច់ មិនដែលដាច់ឡើយ នេះកើតចេញពី សេចក្តីអាណិត និងស្រឡាញ់ពិតៗ មិនមែនជា ការសម្តែងឡើយ។ មួយវិញទៀត បើងាកមក
មើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន។ ចំណែក វេលាម៉ោង៤ល្ងាច ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១ នេះ គេឃើញ លោកស្រី ទ្រី ដាណា បានធ្វើកម្មវិធីដ៏ពិសេស និងកក្រើកមួយ គឺពិធីជប់លៀង ជួបជុំដៃគូអាជីវកម្ម និងអ្នកលក់ខ្លាំងប្រចាំក្រុមហ៊ុន ដាណា ទ្រី មើលទៅម្នាក់ៗ សប្បាយរីករាយយ៉ាងខ្លាំង។ ឆ្លៀតក្នុងឱកាសនោះ មានវត្តមានតារា និងបុគ្គលល្បីៗជាច្រើនរូប ក៏មានមុខក្នុងកម្មវិធីនេះផងដែរ មានដូចជា ៖ Admin
ជីងចក់ និងភរិយា, តារា Tik Tok ម៉ាក់លក្ខណ៍, ពិធីការិនី ប៉ែន ស្រីពេជ្រ, លោក ជា វិបុល, សួស វីសា និង ថមមី, ពេជ្រ សោភា រួមនិងតារាល្បីៗជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗ និងវីដេអូ នៃពិធីជប់លៀងនេះទំាងអស់គ្នា ថាអស្ចារ្យ និងអធិកអធមខ្លាំងប៉ុណ្ណានោះ ៖
COMMENTS