Homeសិល្បះ

អបអរសាទរ! ពិតជាលូយមែន វីដេអូចម្រៀង «វីរនារី» ទទួលបានចំណាត់ថ្នាក់លេខ១នៅលើMusic Charts in Cambodia….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អបអរសាទរ! ពិតជាលូយមែន វីដេអូចម្រៀង «វីរនារី» ទទួលបានចំណាត់ថ្នាក់លេខ១នៅលើMusic Charts in Cambodia….តារាកម្សាន្ត៖ សូមចូលរួមអបអរសាទរ ទីបំផុតវីដេអូចម្រៀងវីរនារី ឬ Top Of The Lady ទទួលបានចំណាត់ថ្នាក់លេខមួយនៅលើ Music Charts in Cambodia ដោយជាប់ជាវីដេអូចម្រៀងដែលមានអ្នកទស្សនាច្រើនជាងគេនៅក្នុងយូធូបប្រចាំប្រទេសកម្ពុជា នេះបើយោងតាមសាររបស់កញ្ញា ទេពបូព្រឹក្ស នៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន។ ជាក់ស្តែងនៅក្នុងសារនោះ កញ្ញាទេពបូព្រឹក្ស បានពោលពាក្យអរគុណដល់មហាជន និងហ្វេនៗ

ទាំងអស់ ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ កញ្ញាទេព បូព្រឹក្ស ជូនចំពោះបងប្អូនអ្នក streamបទនេះនៅក្នុង YouTube ឥឡូវនេះយេីងទទួលបាន TOP1 Music Charts in Cambodia 🇰🇭 ដោយកម្លាំងនៃការគាំទ្រទេីបពួកយេីងទទួលបានលទ្ធផលនេះ ,ខ្ញុំជឿជាក់ថាកម្លាំងមួយនេះនឹងនាំមកនូវសមិទ្ធផលអស្ចារ្យជាបន្ដបន្ទាប់ជាក់ជាមិនខាន។ ដោយសេចក្តីគោរពពីនាងខ្ញុំ ទេព បូព្រឹក្ស កញ្ញាទេព បូព្រឹក្ស សូមរំលឹកផងដែលថា វីដេអូចម្រៀងវីរនារី ត្រូវបានទម្លាក់ចូលទៅក្នុងយូធូបដំបូងកាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១ និងក៏បានជាប់ឈ្មោះថាជាវីដេអូចម្រៀងដែលមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកចូលទស្សនារហូតដល់ទៅ១លាននាក់ ក្នុងរយ:ពេល២២ម៉ោង៕

COMMENTS