Homeព័ត៌មាន

ក្ដៅៗ! បេីសិនជាមានអការះ មួយនេះ ប្រញ៉ាប់ទៅជួបគ្រូពេទ្យ ជាបន្ទាន់ព្រោះ វាជា រោ.គ.ស.ញ្ញានៃ ជំ.ងឺ អូមីក្រុង…!

ក្ដៅៗ! បេីសិនជាមានអការះ មួយនេះ ប្រញ៉ាប់ទៅជួបគ្រូពេទ្យ ជាបន្ទាន់ព្រោះ វាជា រោ.គ.ស.ញ្ញានៃ ជំ.ងឺ អូមីក្រុង…វី.រុ.ស.បំប្លែងខ្លួនថ្មី ប្រភេទ B.1.1.529 ឈ្មោះថា អូមីក្រុង (Omicron) ត្រូវបានរាយការណ៍ដំបូង ទៅអង្គការសុខភាពពិភពលោក នៅថ្ងៃទី ២៤ វិច្ឆិកា ២០២១ នៅឯប្រទេសអាហ្រ្វិចខាងត្បូង ខណៈក.រ.ណី.ឆ្ល.ង.វី.រុសដំបូង បានកើតឡើងនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០២១ ដែលបញ្ជាក់ដោយមន្ទីរពិសោធដំបូងគេ។ ទាក់ទិនទៅនឹងវី.រុ.ស.កូ.វីដ-១៩ ប្រភេទថ្មី អូមីក្រុង ដែលទើបតែចេញមួយនេះ បើតាម វេជ្ជបណ្ឌិត និង ជាប្រធានសមាគមវេជ្ជ

សាស្ត្រអាហ្វ្រិកខាងត្បូង (SAMA) លោកស្រី Angelique Coetzee បានបញ្ជាក់ពីរោ.គសញ្ញា នៃជំ.ងឺ.កូវីដបំប្លែងខ្លួនថ្មី ប្រភេទ Omicron ឱ្យបានដឹងថា អ្នកដែលឆ្លង.វី.រុ.សបំប្លែងខ្លួនថ្មីប្រភេទនេះ មានចេញអាការខុសៗគ្នាទៅតាមវ័យ និង ទៅតាមស្ថានភាពសុខភាព ដោយរោ.គសញ្ញាជារួមរបស់វា គឺមានដូចជា អស់កម្លាំង ឈឺសាច់ដុំ មានអារម្មណ៍មិនស្រួលខ្លួន ២ ទៅ ៣ ថ្ងៃ ក្អក ឡើងកម្ដៅ ជីពចរលោតញាប់ ខណៈគ្មានអ្នកឆ្លងណាមួយ បានបាត់បង់ក្លិន ឬ បាត់បង់រសជាតិនោះឡើយ។ បន្ថែមលើសពីនេះ ប្រធានសមាគមវេជ្ជសាស្ត្រអាហ្វ្រិកខាងត្បូងខាងលើ បានឱ្យដឹង

ទៀតថា អាការរបស់អ្នកជំងឺ អាចវិវត្តទៅជាធ្ងន់ធ្ងរ ប្រសិនបើពួកគេ ជាអ្នកដែលស្ថិតនៅក្នុងក្រុមមនុស្សវ័យចំណាស់ អ្នកមានជំងឺធ្ងន់ធ្ងរប្រចាំកាយ និង អ្នកដែលមិនទាន់ទទួលបានការចាក់វ៉ាក់សាំង។ គួរឱ្យដឹងផងដែរថា មកទល់ពេលនេះ អង្គការសុខភាពពិភពលោក កំពុងព្រួយបារម្ភចំពោះ វីរុសកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ថាអាចនឹងមានលទ្ធភាពក្នុងការចម្លង ឬ ឆ្លងទៅលើមនុស្សដែលធ្លាប់បានឆ្លងរួចទៅហើយឬអត់? ហើយមិនទាន់ដឹងនៅឡើយថា វ៉ាក់សាំង កូវីដ-១៩ មានប្រសិទ្ធភាព ទៅលើវីរុសប្រភេទថ្មីនេះដែរឬទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

COMMENTS