មួយរយះនេះ Love Riya មានក្ដីសុខណាស់ តាំងពី មានសង្សារថ្មីមក កំពុងតែ Live សុខៗ ស្រាប់តែ បងប៉ូលិស យកលុយ មកឲ្យ ហើយនិយាយថា..សូមបញ្ជាក់ឡើងវិញបន្តិចផងដែរថា កាលពីពេលកន្លងផុតទៅ ថ្មីៗនេះ ប្រូសូនី និង Love Riya បានសម្រេចចិត្ត ចែកផ្លូវគ្នា និងដើរចេញរៀងៗខ្លួនហើយ ក្រោយមានទំនាក់ទំនងស្នេហាជាមួយគ្នា អស់រយៈពេលយ៉ាងយូរ គួរសមដែរ នេះក៏ដោយសារតែមានរឿងមិនចេះចប់ មិនចេះហើយ ដោះស្រាយមិនចេញ។ ក្រោយមក Love Riya ក៏បានជួបបុរស ដ៏សង្ហាម្នាក់ មានឈ្មោះ ហេង គីមហៀង ហៅជា ហើយបច្ចុប្បន្ន អ្នកទំាង
ពីរ កំពុងបង្ហាញភាព ផ្អែមល្ហែម ស្និតស្នាល និងនាំគ្នា ទៅដើរលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ដល់ថ្នាក់ ធ្វើឲ្យហ្វេនៗ មិនតិចនាក់ទេ កំពុងសង្ស័យថាអ្នកទំាងពីរ កំពុងតែមានទំនាក់ទំនងស្នេហា ដ៏ស៊ីជំរៅ។ ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ជាង៣ រសៀល ខណៈពេល Love Riya កំពុង តែ Live សុខៗ ស្រាប់តែ លោក ហេង គីមហៀង យកលុយយ៉ាងច្រើនមកឲ្យ Love Riya រួចប្រាប់នេះជាជាប្រាក់ខែ ដែលខ្លួនទើបបើក។ ឃើញបែបនេះ Love Riya សម្តែងក្តីរំភើប យ៉ាងខ្លាំង ហើយទទួលលុយនេះយកមកកាន់ រួច
និយាយថា “អូយ ! បងប្អូននេះ លុយប្តីខ្ញុំបើកប្រាក់ខែនេះ អូយ ! ច្រើនណាស់ ប្រាក់ខែបានច្រើនម្ល៉េះប្តី អូយ ! បងប្អូននៀក កាន់លុយប្តីឡើងញ័រដៃ អូនមិនដែលប្រទះកាន់លុយប្តីផង…”។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា៖
COMMENTS