នៅជុំវិញច្រាំងទន្លេមេគង្គ មើលទៅពិតជាអាសូរណាស់ សិតតែសម្រាម….

Homeព័ត៌មាន

នៅជុំវិញច្រាំងទន្លេមេគង្គ មើលទៅពិតជាអាសូរណាស់ សិតតែសម្រាម….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅជុំវិញច្រាំងទន្លេមេគង្គ មើលទៅពិតជាអាសូរណាស់ សិតតែសម្រាម….កណ្តាល៖ យើងទាំងអស់គ្នាប្រាកដជាបានដឹងហើយថាទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេទី៦ នៅក្នុងតំបន់អាស៊ី និងទី១២ នៅ លើពិភពលោក។ ទន្លេនេះ មានប្រភពពីតំបន់ខ្ពង់រាបទីបេ មានប្រវែងប្រហែល ៤៩០៩ គីឡូម៉ែត្រ ហូរឆ្លងកាត់ប្រទេសចំនួនប្រាំមួយមានដូចជា ចិន ភូមា ឡាវ ថៃ កម្ពុជា និងវៀតណាម។ ជាការពិតណាស់ ទន្លេមេគង្គ គឺជាប្រភពទឹកដ៏សំខាន់ សម្រាប់ជីវិតរាប់លាន ទាំងមនុស្ស សត្វ មច្ឆជាតិ និងរុក្ខជាតិ។ ក្នុងចំណោមជីវិតទាំងនោះ មនុស្សគឺជាអ្នកអាស្រ័យផលលើទន្លេ

ច្រើនជាងគេ។ មនុស្សប្រើប្រាស់ទឹកទន្លេសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ផឹក ងូត បោកគក់ ស្រោចស្រពដំណាំកសិកម្មផ្សេងៗ។ល។ ជាក់ស្តែង គួរឱ្យសោកស្តាយ អ្នកទទួលផលពីទន្លេច្រើនជាងគេ គឺជាអ្នកបំផ្លាញទន្លេច្រើនជាងគេទៅ វិញ។ មនុស្សធ្វើហាក់មិនដឹងមិនឮ ពីសារៈសំខាន់របស់ទន្លេ។ មនុស្សបានចាត់ទុកទន្លេជាទីចាក់សំរាមដ៏ពេញនិយមបំផុត។ សំរាម និងកាកសំណល់ផ្សេងៗ រាប់សិបតោនក្នុងមួយថ្ងៃៗ ត្រូវបានមនុស្សយកទៅចាក់ចូលក្នុងទន្លេ។ សំរាម និងកាកសំណល់ទាំងនោះមួយចំនួន បានធ្លាក់ចុះទៅបាតទន្លេ ខណៈមួយចំនួនទៀត អណ្តែតតាមចរន្តទឹកហូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទៅកន្លែងផ្សេង។ មនុស្សមួយចំនួន មានទស្សនៈថា៖ «ចាក់សំរាមចូលទន្លេ មិនប៉ះពាល់អ្នកដទៃ» និងងាយស្រួល ឬបើនិយាយឱ្យអាក្រក់ស្តាប់គឺ «មិនទើសក្បាលអាណា!» ព្រោះវានឹងរសាត់ទៅតាមចរន្តទឺក ហូរបាត់អស់ ក្នុងរយៈពេលខ្លី។ ពួកគេមិនខ្វល់ខ្វាយថា សំរាមទាំងនោះនឹងធ្វើឱ្យបរិស្ថានទន្លេកខ្វក់ឡើយ។ សំរាមប្រភេទបា្លស្ទិក នឹងបំបែកខ្លួនជាបំណែកតូចៗ «មីក្រូប្លាស្ទិក» បណ្តែតខ្លួនពេញផ្ទៃទឹក។ ត្រីនឹងស៊ី «មីក្រូប្លាស្ទិក» នោះជាអាហារ។ មនុស្ស ចាប់ត្រីនោះយកមកបរិភោគ ព្រមទាំងប្រើប្រាស់ទឹកទន្លេជាប្រចាំថ្ងៃ។ ទីបំផុត មនុស្សបរិភោគសំរាម ដែលពួកគេបោះចោលក្នុង

ទន្លេ ដោយមិនដឹងខ្លួន។ ក្រៅពីទន្លេមេគង្គ បច្ចុប្បន្ននេះ បឹង ស្ទឹង អូរ ខ្ពប ដែលជាសម្បតិ្តសាធារណៈរបស់រដ្ឋ ក៏កំពុងតែក្លាយជាទីចាក់សំរាមដ៏ពេញនិយមផងដែរ។ ជាក់ស្តែង ដូចក្នុងរូបភាពដែលបានបង្ហាញនេះស្រាប់។ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមអំពាវនាវដល់ប្រជាជន ដែលរស់តាមដងទន្លេមេគង្គទាំងអស់ មេត្តាគិតគូដល់សកម្មភាពផ្សេងៗ របស់អ្នក ដែលអាចនាំទៅដល់ការបំពុលបរិស្ថានទឹកទន្លេ និងបង្កគ្រោះថ្នាក់ដល់ត្រី ដែលរស់នៅទីនោះ។ សូមចូលរួមការពារ គោរព និងជួយទ្រទ្រង់ថែរក្សាសុខុមាលភាពទន្លេមេគង្គ ដើម្បីរក្សាឱ្យទន្លេ និងប្រជាជនមាន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខភាពល្អ។ ទន្លេមេគង្គមានសុខភាពល្អ មានន័យថាប្រទេសកម្ពុជា មានសុខភាពល្អ។ សូមចែករំលែកអត្ថបទនេះ និងតាមដានជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីស្វែងយល់បន្ថែម អំពីរបៀបដែលមនុស្សអាចកែសម្រួលកន្លែងរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដើម្បីជួយរក្សាទន្លេមេគង្គ ឱ្យមានសុខភាពល្អ៕ ប្រភព៖ ថ្មីថ្មី សូមចូលទស្សនារូបភាពខាងក្រោម៖

COMMENTS