ភ្លេចថាថ្ងៃនេះជាថ្ងៃកំណើត! កំពូងចោររាត្រី ត្រូវចាប់បានចំថ្ងៃខួបកំណើត បងប្អូនមានអីជូនពរគាត់អត់…..

Homeសង្គម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លេចថាថ្ងៃនេះជាថ្ងៃកំណើត! កំពូងចោររាត្រី ត្រូវចាប់បានចំថ្ងៃខួបកំណើត បងប្អូនមានអីជូនពរគាត់អត់…..អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នាថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ បានផ្ដល់ព័ត៌មានពីករណី បង្ក្រាបបានក្រុមចោររទេះ ០៣ នាក់ ដែលតែងតែធ្វើសកម្មភាពលួចនៅពេលយប់ ខណៈពួកគេកំពុងលួចដែកខ្លោងទ្វាររបងផ្ទះ វេលាម៉ោង ០៣ និង ៣០ នាទី ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២១ នៅភូមិព្រែកហូរកើត ១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះឈ្មោះស៊ុន សុវណ្ណ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកលក់បន្លែ

មានទីលំនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ចំណែក ជនសង្ស័យមានឈ្មោះ ស្រៀង ដួង ភេទស្រី អាយុ ២៩ឆ្នាំ, ឈ្មោះ ហែម វណ្ណៈ ភេទប្រុស អាយុ៣៤ឆ្នាំ និង ឈ្មោះសុខ ប្រុស ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រៃធំ ឃុំព្រៃធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។ មុនកើតហេតុ ជនរងគ្រោះ និងក្រុមគ្រួសារកំពុងតែដេកនៅក្នុងផ្ទះ ពេលនោះស្រាប់តែក្រុមជនសង្ស័យបានធ្វើសកម្មភាពលួចយកដែកក្លោងទ្វារ ទុកនៅមុខផ្ទះ លើកដាក់លើរទេះអូសដោយម៉ូតូ ។ ភ្លាមនោះ ស្រាប់តែជនរងគ្រោះឃើញទាន់ ហើយនាំគ្នាឃាត់ខ្លួនប្រគល់ជូនសមត្ថ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កិច្ចយកមកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ៕ អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ ជនសង្ស័យម្នាក់ ក្នុងចំណោមអ្នកទាំង ៣ ខាងលើ មានឈ្មោះ ហែម វណ្ណៈ ហៅធី គឺត្រូវប៉ូលិសចាប់បានករណីលួច ចំថ្ងៃខួបកំណើតរបស់ខ្លួន ដែលបង្ករជាការចាប់អារម្មណ៍ដល់មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាចូលខំមិន «Happy Birthday» ព្រោងព្រាត ទៅលើរូបភាពជនសង្ស័យ នៅក្នុងផេកផ្លូវការ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ គណនីហ្វេសប៊ុក ជាច្រើនបានខម្មិនថា ៖ «បានកាដូ ទៅរស់នៅក្នុងគុគ» ។

COMMENTS