Homeព័ត៌មាន

(វីដេអូ) សៃ ហ្វុន រំភើបស្ទើរទឹកភ្នែក ពេលឈានជើងដល់ព្រលានយន្តហោះខ្មែរ ឃើញអ្នកគាំទ្រឈរចាំត្រៀបត្រា

ក្រោយពីបញ្ចប់ការប្រកួតកម្មវិធី Miss International Queen កាលពីរាត្រីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ គេឃើញថារាល់បណ្ដាបេក្ខភាពទាំងអស់បានវិលត្រឡប់ទៅប្រទេសរៀងៗខ្លួនវិញស្ទើរតែអស់ទៅហើយ។ នៅក្នុងនោះ សម្រាប់បេក្ខភាពបវកញ្ញាកម្ពុជា កញ្ញា សៃ ហ្វុន ក៏បានវិលមកដល់ប្រទេសវិញដូចគ្នា ដោយនាងបាននាំយកលទ្ធផលយ៉ាងល្អមកជូនអ្នកគាំទ្រកម្ពុជា គឺបានទម្លុះចូល Top 11 និង ឈ្នះពានរង្វាន់ Miss photogenic។ពិតណាស់ នៅព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ

២០២២ ទៅនេះ កញ្ញា សៃ ហ្វុន បានធ្វើដំណើរពីប្រទេសថៃវិលមកកម្ពុជាវិញយ៉ាងសុវត្ថិភាព។ ទន្ទឹមនឹងការមកដល់នេះ បវរកញ្ញាភេទទី ៣ រូបនេះក៏ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីបណ្ដាអ្នកគាំទ្រខ្មែរ និង មិត្តសិល្បៈជាច្រើនរូបផងដែរ ដែលបានមកឈររង់ចាំយ៉ាងត្រៀបត្រានៅព្រលានយន្តហោះអន្តរជាតិពោចិនតុង។ដោយឡែក បើងាកទៅមើល កញ្ញា សៃ ហ្វុន វិញ ខណៈឃើញបងប្អូនខ្មែរស្រឡាញ់ពេញចិត្ត និង គាំទ្រច្រើន នាងក៏បានបង្ហាញអារម្មណ៍រំភើបចិត្ត និង មានមោទកភាពជាខ្លាំង

ដោយខ្លួនបានក្លាយជាបវរកញ្ញាម្នាក់ក្នុងចិត្តអ្នកគាំទ្រកម្ពុជា។ អ្វីដែលពិសេសនោះ នាងក៏ពេញចិត្តនូវសមិទ្ធផលដែលទទួលបាននេះដែរ ជាមួយនឹងបេសកកម្មនាំឈ្មោះកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិនោះ៕

 

COMMENTS