ពុកម៉ែ បងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ ច្បាស់ជាក់ជាមិនខាន ឧកញ៉ា លាន អាហ្រ្វីលគីនីន នោះ ដែលធ្លាប់ជា អតីតតារាចម្រៀង និងពិធីករ ដ៏ល្បីកាលពីកន្លងទៅ ហើយបច្ចុប្បន្នលោក កំពុងមមាញឹក ជាមួយការងារមុខជំនួញ របស់ខ្លួន។ហើយថ្មីៗនេះ គេឃើញលោកបានបង្ហាញមុខមាត់នារីម្នាក់ ដែលជាគូស្នេហ៍ថ្មីផងដែរ មើលទៅអ្នកទំាងពីរ ពិតជាសមគ្នាខ្លាំងណាស់។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២ គ្រប់គ្នាភ្ញាក់ព្រឺត ក្រោយឃើញ អ្នកទំាងពីរ កំពុងធ្វើពិធីសែនព្រេន បាត់។ឆ្លៀតក្នុងឱកាសដ៏ពិសេសនោះ យូ លីណា ដែលជាភរិយាក្រោយ របស់ ឧកញ៉ា លាន អាហ្រ្វីលគីនីន បានបង្ហោះរូបភាពជាច្រើនសន្លឹក ពីទិដ្ឋភាពពិធីនេះ រួចបញ្ជាក់ច្បាស់ៗថា “26.06.22 ពួកយើងទាំងពីរ ជាប្ដីប្រពន្ធ ស្របច្បាប់ មានចំណង
អាពាហ៍ ពិពាហ៍ និងចំណងមេបា ចាស់ទុំ ទាំងសងខាងដឹងឮ អរគុណបងប្អូន ដែលចូលរួមកម្មវិធីតូចតាច របស់យើងខ្ញុំ សុំទោសបងប្អូន ដែលមិនបានអញ្ជើញ ដោយពេលវេលារហ័ស និងមិនបានត្រៀម ទុកជាមុន”។ឧកញ៉ា លាន អាហ្រ្វីលគីនីន បានប្រាប់បន្ថែមថា “អរគុណប៉ាម៉ាក់ ទាំងសងខាង..ជាពិសេសដូនតា..កុងម៉ា..ចិនដែរតើ”។ឃើញបែបនេះ ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ព្រាតថា ៖ Congratulations បង, ជូនពរអោយបងស្រឡាញ់គ្នាដល់ចាស់, ជូនពរ សូមអោយមានសេចក្ដីសុខ និងសុភមង្គល, Congratulations ព្រះរាម។តោះកុំឲ្យចាំយូរ សូមទស្សនារូបភាពស្អាតៗ ក្នុងថ្ងៃដ៏ពិសេស របស់ ឧកញ៉ា លាន អាហ្រ្វីលគីនីន និងភរិយាថ្មី ទំាងអស់គ្នា ៖
COMMENTS