Homeព័ត៌មាន

មកលេីកនេះ ប្លែកយកតែមែនទែន​ ​ បេីមិនប្រាប់មិនដឹងថា​ អែនជី​ ទេ


ភ្នំពេញ៖ ជាការពិតណាស់​ ទោះបីជាមិនបានប្រលោកក្នុងវិស័យសិល្បៈដូចកាលពីមុនក្ដី អែនជី នូវតែមានប្រជាប្រិយភាពល្បីល្បាញ។ ជាញឹកញាប់ នាងតែងតែទទួលបាន ការកោតសរសើរ ពីសំណាក់មហាជនទៅលើរូបរាង និង សម្រស់ដ៏ស្រស់ស្អាត ទោះបីជាមានកូនហើយក្ដី។ ជាមួយគ្នានេះដែរ អែនជី បានបង្ហោះរូបប៉ុន្មានសន្លឹកទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឲ្យមហាជនលង់នឹងសម្រស់ប្លែកខ្លាំងក្នុងឈុតដូចរោមសត្វ ចូលចុចឡាចគ្រប់ៗគ្នា។ ជាងនេះទៅទៀត ទោះបីថតពីជ្រុងខាងណាក៏សម្រស់ អែនជី មើលទៅស្អាតទាក់ទាញ ដូចជាតារាម៉ូដែល មិនចាញ់គ្នានោះទេ មើលសឹងតែមិនស្គាល់តែម្ដង។

ជាពិសេស អែនជី មិនត្រឹមតែមានរូបរាងមុខមាត់ស្រស់ស្អាតនោះទេ សូម្បីតែស្បែកក៏ភ្លឺរលោងក្មេងជាងវ័យ អ្នកមិនដឹងអាចគិតថា នាងនៅក្រមុំ។ ទោះបីជាឈប់ច្រៀងក៏ពិតមែន ប៉ុន្ដែនាងរកស៊ីកាកកបខ្លាំង និងនូវតែទទួលបានការស្រលាញ់គាំទ្រពីបងប្អូនខ្មែរដ៏ដែល៕

COMMENTS