Homeព័ត៌មាន

នៅ​ចាំ​កុមារា រ៉េត រ៉ែ​ន ច្រៀង សំឡេង​ស្រី​ទេ? ពេលនេះ​ ធំ​បាត់ ​ហើយ​មាន​អាយុ…​(មានវីដេអូ)

រំលឹកដល់ដល់កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kid Cambodia រដូវកាលទី២ ប្រិយមិត្ត ប្រហែលជានឹកឃើញដល់កុមារ កុមារី ជាច្រើនរូប ដែលចូលរួមប្រឡងនាពេលនោះ តែបើនិយាយកុមារា អាចច្រៀងសំឡេងស្រី បានយ៉ាងពីរោះនោះ ច្បាស់ជានឹកឃើញដល់ឈ្មោះកុមារា រ៉េត រ៉េន ជាក់ជាមិនខាន។ នៅពេលនោះ បេក្ខភាពកុមារាវ័យក្មេង រ៉េត រ៉ែន មកពីខេត្តត្បូងឃ្មុំ ស្ថិតក្នុងវ័យ១៤ឆ្នាំ បានលើកយកបទ «នឹកភូមិភ្នំធំ» ដែលជាបទស្រីមកច្រៀង ឃើញថា ធ្វើឲ្យគណៈកម្មការ មានការភ្ញាក់ផ្អើលខ្លាំងណាស់រហូតគោះប៊ូតុងដល់ទៅ៣ឯណោះ។ គិតមកដល់ពេលនេះ រ៉េត

រ៉េន មានអាយុ១៨ឆ្នាំបាត់ទៅហើយ។ ក្រៅពីគណៈកម្មការ, បើក្រឡេកមកមើលអ្នកបានទស្សនាវីដេអូ រ៉េត រ៉េន ច្រៀងវិញ ក៏បានលាន់មាត់សរសើរស្ទើរគ្រប់គ្នាផងដែរ ដោយពួកគេមិននឹកស្មានថា កុមារារូបនេះ ខ្លួនជាប្រុសសោះ អាចច្រៀងសំឡេងស្រីបានយ៉ាងពីរោះរណ្ដំ ស្ដាប់ហើយឡើងព្រឺរោមតែម្ដង។ បើទោះមិនជោគជ័យរហូតទទួលបានពានក៏ពិតមែន តែក្មេងប្រុសរូបនេះ បានបង្ហាញវត្ត

មានលើឆាកតន្ត្រីនានា ជាញឹកញាប់ ជាមួយនឹងសំឡេងនៅតែច្រៀងពីរោះ បើទោះបីប្រែសំឡេងធំជាងជាងមុនក្ដី។ កាលពីពេលថ្មីៗកន្លងទៅនេះ រ៉េត រ៉េន បានថតជាមួយនឹង ឡុង លីងគ័ង្គ, សុខ សុជាតា, រ៉ន ចាន់ឌីន ឃើញថា រូបគេធំ ហើយខ្ពស់ជាងគេដាច់។ ពេលនេះ រ៉េត រ៉េន មានអាយុ១៨ឆ្នាំ កំឡោះបាត់ទៅហើយ ខណៈឡុង លីងគ័ង្គ អាយុ១៤ឆ្នាំ, សុខ សុជាតា អាយុ១៦ឆ្នាំ និង រ៉ន ចាន់ឌីន អាយុ១៧ឆ្នាំ៕

COMMENTS