Homeព័ត៌មាន

អស់ចិត្តនៅ ! ក្រោយ ពេជ្រ សោភា បង្ហោះរូបស្វីតនឹងបុរសម្នាក់ដែល មិនឃើញមុខ ហ្វេនៗ ជាច្រើននាំគ្នាចោទសួរ ស្រាប់តែពេលនេះឆឹម សក្កដា បានធ្វើរឿងមួយអៅយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អស់ចិត្តនៅ ! ក្រោយ ពេជ្រ សោភា បង្ហោះរូបស្វីតនឹងបុរសម្នាក់ដែល មិនឃើញមុខ ហ្វេនៗ ជាច្រើននាំគ្នាចោទសួរ ស្រាប់តែពេលនេះឆឹម សក្កដា បានធ្វើរឿងមួយអៅយ….គ្រាន់តែចូលឆ្នាំថ្មី ២០២២ មិនប៉ុន្មាថ្ងៃផង តារាចម្រៀងស្រី ពេជ្រ សោភា បានធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើន កំពុងតែផ្ទុះការសង្ស័យយ៉ាងខ្លាំងពីទំនាក់ទំនងស្នេហ៍របស់អ្នកនាង និង លោក ឆឹម សក្កដា អាចនឹងដើរដល់ផ្លូវបំបែកហើយ។ ការសង្ស័យនេះដែរ ក្រោយពីមួយរយៈក្រោយតារាចម្រៀងស្រី ពេជ្រ សោភា ហាក់មិនសូវបង្ហាញពីជីវិតស្នេហាដូចមុននឹងតារាប្រុសសង្ហា ឆឹម សក្កដា ព្រមទាំងនៅថ្ងៃទី

០២ ខែមករា ឆ្នាំ ២០២២ កន្លងទៅ អ្នកនាង ពេជ្រ សោភា បានបង្ហោះរូបស្និទ្ធស្នាលនឹងបុរសម្នាក់ ដោយបង្ហាញតែរូបភាពក្រោយខ្នង និង ប្រអប់ដៃ ដែលអ្នកគាំទ្រជាច្រើនលើកឡើងថា «មិនមែនជា លោក ឆឹម សក្កដា នោះទេ»។ ក្រឡេកទៅមើលតារាសម្តែង ឆឹម សក្កដា ឯនោះវិញ ក៏មិនបានបរិយាយអ្វីច្រើនពាក់ព័ន្ធនឹងទំនាក់ទំនងនេះដែរ តែលោកបែរជាបង្ហោះរូបភាពមួយសន្លឹក បង្ហាញត្រឹមកញ្ចឹង-ក របស់ខ្លួន ដោយលើកឡើងថាជាការសំណូមពររបស់កំពូលហ្វេន។ សារនោះលោក រៀបរាប់ថា ៖ «កំពូលហ្វេន សុំអីមិនសុំ សុំមើលកញ្ចឹង-ក អត់យល់! អស់ចិត្តនៅប៉ុណ្ណឹង?

មើលទៅ ក-ខ្លោចហ្នឹង!»។ យ៉ាងណា មូលហេតុអ្នកគាំទ្រសំណូមពរចង់ឃើញកញ្ចឹក-ក លោក ឆឹម សក្កដា នោះ អាចនឹងជាការចង់បញ្ជាក់ឱ្យច្បាស់ថា តើបុរសដែលអ្នកនាង ពេជ្រ សោភា បានថតកៀកកើយជាច្រើនប៉ុស្តិ៍នោះ គឺជាលោក ឬ ក៏មិនមែន៕

COMMENTS