ម៉ាយ៉ាងដែលអ្នកសួរ ! ចែ ដាណាថា មានគេសួរថា ចែដាណាចេះហត់អត់ ឃើញតែធ្វើការរហូត ថ្ងៃឆ្លងឆ្នាំក៏មិនសម្រាក ស្រាប់តែមកដល់ សៀមរាប ភ្លាមបានឆ្លើយបែបនេះថា….ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ ទំាងក្នុង និងក្រៅប្រទេស មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាថៅកែហាងពេជ្រ និងជាម្ចាស់មុខជំនួញមួយទៀត ដែលកំពុងទទួលបានជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ នាពេលបច្ចុប្បន្ននេះ។ ក្រៅពីមុខជំនួញ ចែដាណា ត្រូវបានគេមើលឃើញថា ជាមនុស្សម្នាក់ ដែលមានចិត្តសប្បុរសធម៌ នេះបើយោងតាម ទង្វើរដែល
លោកស្រី បានធ្វើកន្លងទៅនេះ ជាញឹកញាប់ ដែលកើតចេញពីចិត្តជ្រះថ្លា។ មួយវិញទៀត បើងាកមកមើលពីជីវិត ផ្ទាល់ខ្លួន របស់លោកស្រីវិញ គ្រប់គ្នាអាចនឹងភ្ញាក់ ព្រោះ ថៅកែហាងពេជ្រ រូបនេះ ចូលចិត្តប្រើជីវិតសាមញ្ញ ខ្លាំងណាស់ ជាក់ស្តែងពេលខ្លះ លោកស្រី អង្គុយញុំាអាហារតាមផ្លូវក៏មាន និងកំពុងសាងក្តីសុខជាមួយកូនៗ ទំាង៣ របស់លោកស្រី។ ចំណែកនៅមុននេះបន្តិច នាយប់ម៉ោង ៨ នាថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២២ លោកស្រី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក និងតបទៅម្ចាស់សំនួរយ៉ាងខ្លីថា “មានគេសួរថា ចែដាណា ចេះហត់អត់ ឃើញតែធ្វើការរហូត ថ្ងៃឆ្លងឆ្នាំ
ក៏មិនសម្រាក មនុស្សណា មិនមែនម៉ាស៊ីនទេ ហត់ដូចតែគ្នា តែពេលខ្លះ អត់ធ្វើអីសោះ នៅមិនសុខ។ ម្យ៉ាងទៀត ពេលសម្រាក ចេះតែនឹកឃើញ ពីទំនួលខុសត្រូវ និងពេលវេលា ដែលដើរទៅមុខ មិនឈប់ គ្រាន់២ថ្ងៃនេះ នៅលើឡានខ្ទង់ពាន់គីឡូ សៀមរាប ប៉ៃលិន បាត់ដំបង ឥឡូវដល់សៀមរាបវិញហើយ តែសុំដាក់ប៉ុន្មានប៉ុស្តិ៍ យកកម្លាំងសិន ស្ដាយម៉ាកកាយេ និងខោអាវ ផ្ដាំបងប្អូន កុំដូចខ្ញុំពេក សម្រាកខ្លះ សប្បាយខ្លះ តែខំប្រឹងអោយអស់ពីកម្លាំងសិន ទើបជីវិតវាមានន័យ”។ ឃើញបែបនេះ ហ្វេនៗ មិនតិចនាក់ទេ បានចូល comment សម្តែងពីអារម្មណ៍ រៀងៗខ្លួនថា ៖
So beautiful, ស្រស់ស្អាតណាស់បង, រ៉ូបចែ អោយឡើងសមហ្មង, នារី រឹងមាំ, ស្រលាញ់បងណាស់ បងគឺជាគំរូ ដល់មនុស្សស្រី ជាច្រើន ហើយក៏ជាអាដលខ្ញុំដែរ, និយាយត្រូវចែ ខ្ញុំចូលចិត្ត, គាំទ្របងស្រី ពេញបេះដូង។ ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាព របស់ ចែដាណា ទើបថតមុននេះ នៅខេត្តសៀមរាប ទំាងអស់គ្នា ៖
COMMENTS