Homeព័ត៌មាន

អីយ៉ូងស្វីតណាស់ ក្រោយរៀបការ លោក ហេង គីមហៀង ស្វាមី Love Riya បានបញ្ចេញអារម្មណ៏ពិតថា ស្គាល់ហើយជីវិតជាអ្នក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អីយ៉ូងស្វីត ក្រោយរៀបការ លោក ហេង គីមហៀង ស្វាមី Love Riya បានបញ្ចេញអារម្មណ៏ពិតថា ស្គាល់ហើយជីវិតជាអ្នក…សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ថ្មីៗនេះ អ្នកនាង ឆេង ស្រីរ័ត្ន ហៅ Love Riya និងកូនកំលោះ ឈ្មោះ ហេង គីមហៀង បានដឹកដៃគ្នា ចូលរោងការ តាមប្រពៃណីខ្មែរ យើងហើយ ក្រោយស្គាល់ និងមើលចិត្តគ្នា ទៅវិញ ទៅមក ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ កម្មវិធី ដ៏អធិកអធម នេះ បានរៀបចំ និងប្រព្រឹត្ត ធ្វើឡើង នៅឯគេហដ្ឋាន ខាងស្រី ស្ថិតនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតា

ខ្មៅ ខេត្តកណ្តាល ហើយក៏មានការចូលរួម ពីសំណាក់ សាច់ញាតិ ទំាងសងខាង មិត្តភក្តិ និងភ្ញៀវកិត្តិយស ជាច្រើនទៀត ប្រកបដោយភាពស្និតស្នាល និងសប្បាយរីករាយ គ្រប់ៗគ្នា។ ក្នុងថ្ងៃដ៏ពិសេសនេះ Love Riya បានរៀបចំ តុបតែងខ្លួន ក្នុងឈុតសំលៀកបំពាក់ ប្រពៃណីខ្មែរ បានយ៉ាងស័ក្តិសម និងស្អាតប្លែក ទាក់ភ្នែកណាស់ ពិសេសសមគ្នា ជាមួយកូនកំលោះខ្ពស់សង្ហា ទៀតផង។ ក្រោយមក អ្នកទំាងពីរ តែងតែបង្ហាញភាពផ្អែមល្ហែម ស្និតស្នាល និងនាំកូនស្រីសំណព្វ ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ មើលទៅមានក្តីសុខ និងសុភមង្គលខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតពីថ្ងៃរៀបការ មកដល់ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ នេះ មិនទាន់បានមួយខែផង ធ្វើឲ្យ លោក ហេង គីមហៀង ដាច់ចិត្តទំលាយពាក្យមួយឃ្លា បែបនេះចេញមកថា “ស្គាល់ហើយជីវិតជាអ្នករកស៊ីក្នុងផ្សារ ប៉ុន្តែបែបមានក្ដីសុខ (មានប៉ិនណា ស៊ីប៉ិនហ្នឹង សំខាន់ពួកយើង មិនបំពានអ្នកដទៃ) OK”។ ឃើញរូបភាព និងពាក្យមួយឃ្លានេះ ធ្វើឲ្យ គ្រប់គ្នាបានចូល comment ម្នាក់មួយម៉ាត់ថា ៖ និយាយត្រូវបង, នេះហើយក្ដីសុខ ជាខ្លួនយើង សំខាន់ការស្រលាញ់ ក្ដីសុខមានគ្រប់ទីកន្លែង, ក្តីសុខណាស់ច្រណែន, Beautiful family, នេះហើយក្តីសុខ គ្រួសារ បាយហួសម៉ោងបាយ

មិនត្រង់មាត់ ឈរ ឬអង្គុយ អោយតែបានបាយ ជុំគ្រួសារ គឺក្តីសុខណាស់, អ៊ីចឹង ទើបជីវិតមានន័យ, និយាយត្រង់ មិនថាដើរ មិនថាញុំា សមទាំងអស់, បងក៏អ្នកលក់ដូរនៅផ្សារដែរ ស្គាល់គ្រប់រសជាតិហើយ, សុភមង្គលពិតប្រាកដ ទោះបាយកញ្ចប់ ក៏ក្តីសុខដែរបង, មិនថានៅទីណា ទូលាយ ឬចង្អៀត មិនថាយើងញុំាអាហារអី គឺសុទ្ធតែជាក្តីសុខ ភាពកក់ក្តៅ ស្នាមញញឹម និងភាពរីករាយ អោយតែក្បែរមនុស្សដែលយើងស្រលាញ់។ នៅមានការលើកឡើងជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាង

ក្រោមនេះ ទំាងអស់ ៖

COMMENTS