Homeព័ត៌មាន

ដោយក្ដីអាណិត ! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមរំលែកទុក្ខ និងចូលបុណ្យ 7 ថ្ងៃ ប្រាក់សុគន្ធ នូវទឹកប្រាក់រហូតដល់ទៅ ច្រើនណាស់ ….(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្ដីអាណិត ! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមរំលែកទុក្ខ និងចូលបុណ្យ 7 ថ្ងៃ ប្រាក់សុគន្ធ នូវទឹកប្រាក់រហូតដល់ទៅ ច្រើនណាស់…..សូមបញ្ជាក់បន្តិចផងដែរ កាលពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន ដែលប្រើប្រាស់នៅក្នុងបណ្តាញ ហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ ពេលទទួលដំណឹងថា លោក នាង ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស កញ្ញា នាង គន្ធា បានលាចាក លោកនេះ បាត់ទៅហើយ ដោយសារ

គ្រោះថ្នាក់ចរាចរណ៍។ កញ្ញា នាង គន្ធ បានត្រឹមតែស្រែកយំ នឹកស្តាយស្រណោះ បងប្រុសដ៏ល្អ របស់ខ្លួន ដែលខំប្រឹង តស៊ូជាមួយគ្នា ចាកចេញពីខេត្ត មកប្រឡងចម្រៀង លើកដំបូងនៅ ភ្នំពេញ ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦ តែបែរជាបងប្រុស ចាកឆ្ងាយ គ្មានថ្ងៃត្រឡប់បែបនេះ។ មកដល់ ថ្ងៃទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០២១ គឺដល់ថ្ងៃបុណ្យគម្រប់ ៧ថ្ងៃ របស់ ប្រាក់សុគន្ធ ហើយ ដោយ ពិធីបុណ្យនេះ ប្រារពធ្វើឡើង នៅគេហដ្ឋាន លោក ឃឹម ថន និងលោកស្រី ចេនរ៉ា ដែលត្រូវជាឪពុកម្តាយនៃសព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតនៅក្នុងភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ខាងត្បូង។ ក្នុងនោះ គេឃើញ កញ្ញា នាង គន្ធ ដែលត្រូវជាប្អូនស្រី សំណព្វចិត្ត ប្រាក់សុគន្ធ បានត្រឹមបង្ហោះរូបភាពមួយសន្លឹក ក្នុងពិធីបុណ្យ 7 ថ្ងៃ បងប្រុស រួចភ្ជាប់សារទំាងក្តុកក្តួលថា “០៧បង បងមកផ្ទះយើងវិញណា”។ អត់ទាន់អស់ទេ ពេលចប់ពិធីបុណ្យ គម្រប់ 7 ថ្ងៃបងប្រុសភ្លាម ស្រាប់តែ ព្រឹកម៉ិញនេះ នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ នាង គន្ធ បានត្រឹមស្រែកហៅបងប្រុសខ្លួនថា “បងមកនៅផ្ទះយើងវិញណា មកនៅផ្ទះ ចាំមើលថែពុកម៉ែ ខ្ញុំទៅធ្វើការនៅភ្នំពេញវិញហើយ បងនៅផ្ទះមើលថែ ពុកម៉ែ

ជំនួសខ្ញុំផង”។ ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២ កញ្ញា នាង គន្ធ បានប្រាប់រឿងមួយទៀតឲ្យដឹងថា “នាងខ្ញុំនាងគន្ធា សូមគោរពអរគុណយ៉ាងក្រៃលែង ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យ នូវទឹកប្រាក់១០លានរៀល ក្នុងកម្មវិធីបុណ្យ ៧ ថ្ងៃ របស់បងប្រុសខ្ញុំ នាង ប្រាក់សុគន្ធ ដោយបានដឹកនាំ ដោយលោកពូ អភិបាលរង ខេត្តបាត់ដំបង និងលោកពូ ចៅហ្វាយ ស្រុកសំឡូត ក្នុងឆ្នាំថ្មី២០២២នេះ នាងខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរ ដល់សម្តេចទាំងពីរ អោយ

មានសុខភាពល្អ កម្លាំងមាំមួន និងមានអាយុយឺនយូរ ក្នុងការដឹកនាំប្រទេសតទៅទៀត”។ ក្នុងនោះក៏មាន អង្ករ ១០០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធវីឃែរ២០កេស ទឹកក្រូច ២កេសត្រីខ១យួររបស់សាខាខេត្ត និងថវិការបស់អនុសាខាស្រុកសំឡូត ចំនួន២០ម៉ឺនរៀល អង្ករ ៥០kg ,មី១ កេស និងទឹកសុទ្ធ៣យួរ ផងដែរ។ នេះបើយោងតាមការបញ្ជាក់តាមរយៈ ហ្វេសប៊ុកផេកផ្លូវការ “កាកបាទក្រហមកម្ពុជា-Cambodian Red Cross”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

COMMENTS