ក្រោយស្ងាត់ ពីសិល្បៈ ស្រាតែ ពេជ្រ សេសីរ័ត្ន សំងំលក់លៀសជាមួយប្អូនស្រីថែសម្រស់ឡើងខ្ញង់មើលមិនចង់ស្គាល់…កម្សាន្ត៖ អ្នកណាមិនស្គាល់ ពិធីការិនីសម្លេងពិរោះ ពូកែវោហាសព្ទ័មិនរីងស្ងួត អ្នកនាង ពេជ្រ សេរីរ័ត្ន ដែលត្រូវជាបងស្រីកញ្ញា ជីជី ដែលជាពិធីការិនីឆ្នើមមួយរូប នៅក្នុងប៉ុស្តិ៍ទូរទស្សន៍បាយ័ន ដោយសឹងតែគ្រប់កម្មវិធី តែងតែឃើញវត្តមាននាងជានិច្ច។ ប៉ុន្តែប៉ុន្មានចុងក្រោយនេះ ក៏មិនសូវ ឃើញវត្តមាននាងលេចមុខនៅលើកញ្ចក់ទូរទស្សន៍ទាល់តែសោះ ដោយគេសង្គេតឃើញសព្វថ្ងៃនាងកំពុងមមាញឹកក្នុងមុខជំនួញរកស៊ី ជាពិសេសគឺជំនួញលក់លៀសហាលជាមួយប្អូន
ស្រីផ្ទាល់តែម្ដង។ អ្វីដែលសំខាន់ នាពេលបច្ចុប្បន្ន បើទោះបីជា ពិធីការិនីរូបនេះ មានវ័យកាន់តែទៅមុខបន្តិចម្តងៗក៏ដោយ ក៏អ្នកនាង នៅតែខ្ញង់ស្អាតដដែល ហើយជាពិសេស អ្នកនាង ក៏មានកូន២ទៀត តែសម្រស់របស់ពេជ្រ សេរីរ័ត្ន មិនចាញ់ នារីក្រមុំៗប៉ុន្មានទេ។ ក្នុងនោះ ហ្វេនក៏សរសើរ ទៅលើ អ្នកនាង ពេជ្រ សេរីរ័ត្ន ដែលអាចរក្សាសម្រស់បានយ៉ាងស្រស់ស្អាតគ្មានប្រែប្រួល អ្វីបន្តិចសោះ នៅតែទាក់ទាញ មានមន្តស្នេហ៍ ជាមួយនឹង ការតុបតែង យ៉ាងស៊ិចស៊ី បញ្ចេញដើមទ្រូង ទ្រលុកទ្រលន់មិនណយនោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖
COMMENTS