Homeព័ត៌មាន

អាសូរណាស់ ! ធ្វើបុណ្យ ៧ថ្ងៃរួច ប្រាក់សុគន្ធ ហើយភ្លាម នាង គន្ធា បានត្រឹមស្រែកហៅ បងប្រុស ថា “បងមកនៅផ្ទះយើងវិញណា ខ្ញុំទៅធ្វើការនៅភ្នំពេញវិញ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងនៅផ្ទះមើលថែ ពុកម៉ែ ជំនួសខ្ញុំផង”, ឃើញបែបនេះ គ្រប់គ្នា ចូល comment ទំាងអួលដើម.ក ថា…(មានវីដេអូ)
អាសូរណាស់ ! ធ្វើបុណ្យ ៧ថ្ងៃរួច ប្រាក់សុគន្ធ ហើយភ្លាម នាង គន្ធា បានត្រឹមស្រែកហៅ បងប្រុស ថា “បងមកនៅផ្ទះយើងវិញណា ខ្ញុំទៅធ្វើការនៅភ្នំពេញវិញ…សូមបញ្ជាក់បន្តិចផងដែរ កាលពី ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅ ប៉ុន្មានថ្ងៃនេះ មហាជនទូទៅ ក៏ដូចជា ពុកម៉ែបងប្អូន ដែលប្រើប្រាស់នៅក្នុងបណ្តាញ ហ្វេសប៊ុក មិនតិចនាក់ទេ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ទាល់តែសោះ ពេលទទួលដំណឹងថា លោក នាង ប្រាក់សុគន្ធ ដែលត្រូវជា បងប្រុស កញ្ញា នាង គន្ធា បានលាចាក លោកនេះ បាត់ទៅហើយ ដោយសារ

គ្រោះថ្នាក់ចរាចរណ៍។ កញ្ញា នាង គន្ធ បានត្រឹមតែស្រែកយំ នឹកស្តាយស្រណោះ បងប្រុសដ៏ល្អ របស់ខ្លួន ដែលខំប្រឹង តស៊ូជាមួយគ្នា ចាកចេញពីខេត្ត មកប្រឡងចម្រៀង លើកដំបូងនៅ ភ្នំពេញ ក្នុងកម្មវិធី ប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី២ កំឡុងឆ្នាំ ២០១៦ តែបែរជាបងប្រុស ចាកឆ្ងាយ គ្មានថ្ងៃត្រឡប់បែបនេះ។ មកដល់ ថ្ងៃទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០២១ គឺដល់ថ្ងៃបុណ្យគម្រប់ ៧ថ្ងៃ របស់ ប្រាក់សុគន្ធ ហើយ ដោយ ពិធីបុណ្យនេះ ប្រារពធ្វើឡើង នៅគេហដ្ឋាន លោក ឃឹម ថន និងលោកស្រី ចេនរ៉ា ដែលត្រូវជាឪពុកម្តាយនៃសព

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ថិតនៅក្នុងភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ខាងត្បូង។ ក្នុងនោះ គេឃើញ កញ្ញា នាង គន្ធ ដែលត្រូវជាប្អូនស្រី សំណព្វចិត្ត ប្រាក់សុគន្ធ បានត្រឹមបង្ហោះរូបភាពមួយសន្លឹក ក្នុងពិធីបុណ្យ 7 ថ្ងៃ បងប្រុស រួចភ្ជាប់សារទំាងក្តុកក្តួលថា “០៧បង បងមកផ្ទះយើងវិញណា”។ អត់ទាន់អស់ទេ ពេលចប់ពិធីបុណ្យ គម្រប់ 7 ថ្ងៃបងប្រុសភ្លាម ស្រាប់តែ ព្រឹកម៉ិញនេះ នាថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២២ នាង គន្ធ បានត្រឹមស្រែកហៅបងប្រុសខ្លួនថា “បងមកនៅផ្ទះយើងវិញណា មកនៅផ្ទះ ចាំមើលថែពុកម៉ែ ខ្ញុំទៅធ្វើការនៅភ្នំពេញវិញហើយ បងនៅផ្ទះមើលថែ ពុកម៉ែ

ជំនួសខ្ញុំផង”។ ស្រណោះពាក្យមួយឃ្លានេះពេក គ្រប់គ្នា បានចូល comment ថា ៖ កំសត់ណាស់អូន, កាត់ចិត្តទៅអូនគាត់ទៅបានសុខហើយ, មើលថែខ្លូនឯង ឲ្យបានល្អ ទើបប្រសើរជាង គាត់ទៅបានសុខហើយ ឲ្យគាត់ទៅចុះ, អាណិតខ្លាំងណាស់ មិនគួរណា មានរឿងអ៊ីចឹង កើតឡើងសោះ, ទប់ទឹកភ្នែកមិនជាប់ទេ គន្ធាបងក៏ធ្លាប់ជួបរឿងបែបនេះដែរ វាពិបាកទទួលយកណាស់គ្រប់យ៉ាង, កំសត់ម្ល៉េះទេ ខ្ញុំស្រក់ទឹកភ្នែកតាមហើយ, អាណិតខ្លោចចិត្ត បងទប់ចិត្តមិនចង់បានទេ ក្មេងល្អ មិនគួរអភ័ព្វអ៊ីចឹងទេ ១លានអាណិត ប្អូនបានសម្រាកហើយ សូមបួងសួង បើមានជាតិក្រោយ

សូមកុំអោយប្អូនអភ័ព្វ ដូចជាតិនេះណាប្អូន។ នៅមានក្តីអាណិត ខ្លោចចិត្តជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

COMMENTS