Homeព័ត៌មាន

អីយ៉ាស់ ពេលនេះ ជិតបានដំណឹងល្អហើយបើសង្សារ នាយចឺម បានបញ្ចេញតម្រុយខ្លះៗបែបនេះហើយ….

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អីយ៉ាស់ ពេលនេះ ជិតបានដំណឹងល្អហើយបើសង្សារ នាយចឺម បានបញ្ចេញតម្រុយខ្លះៗបែបនេះហើយ….ភ្នំពេញ៖ ពិតណាស់ ថ្មីៗនេះ អ្នកណាមិនដឹងពីសេ្នហាផ្អែមដូចទឹកឃ្មុំរវាង តារាពហុចំនាញប្រុស នាយចឺម និងតារាស្រីសាច់សខ្ចី សេង សុឃីម ដែលមួយរយៈក្រោយនេះគេសង្គេតឃើញគូស្នេហ៍មួយគូនេះ រឹតតែបង្ហាញភាពជិតស្និតល្អូកល្អើននឹងគ្នាកាន់តែខ្លាំងឡើងនៅលើបណ្ដាញសង្គម។ យ៉ាងណាមិញ បើទោះបីជាគូស្នេហ៍មួយគូនេះទើបតែទាក់ទងគ្នាមួយរយៈចុងក្រោយនេះក៏ពិតមែន ប៉ុន្តែចំណងស្នេហ៍អ្នកទាំងពីរហាក់មានភាពទូលំទូលាយនិងបើកចំមិនមានលាក់លៀមនោះទេ។ ជា

ពិសេសនោះគឺ ទៅណាមកណាតែងឃើញវត្តមានទាំងគូតែម្ដង និងតែងតែបង្ហាញ ក្ដីស្រលាញ់ របស់ពួកគេ ទៅ វិញទៅ មក នៅក្នុងបណ្ដាញសង្គមជាញឹកញាប់យ៉ាងមាន ក្ដីសុខ។ ជាងនេះទៅទៀត អ្វីដែលកាន់តែធ្វើឲ្យហ្វេនរំភើបទៀតនោះ ស្រាប់តែមុននេះបន្តិច មិត្តស្រីដ៏ស្រស់ស្អាតរបស់នាយចឺមស្រាប់តែ បញ្ចេញសារយ៉ាងដូច្នេះថា៖ កុំចាំដល់មានផ្ទះ កុំចាំដល់មានលុយច្រើន កុំចាំដល់មានពេលទំនេរ កុំចាំដល់មានឡាន កុំចាំដល់មានអ្វីៗគ្រប់យ៉ាងទើបចាប់ផ្តើម សុំធ្វើវានៅពេលដែលអ្នកមានវា ព្រោះយើងមើលមិនឃើញថាថ្ងៃស្អែកមានអ្វីកើតឡើងទេ មិន ដឹងថាស្អែកយើង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានជួបគ្នាទៀតអត់… សារ សុឃីម ដោយឃើញសារបែបនេះ មានហ្វេនៗជាច្រើនគិតថា អ្នកនាងប្រហែលជិតមានដំណឹងល្អហើយ តែទោះជាយ៉ាងណា ក្នុងអត្ថន័យសារបង្ហោះនេះ ក៏មិនច្បាស់ថា មិត្តស្រីតារាប្រុសរូបនេះសម្ដៅលើរឿងគិតគូអនាគតអ្នកទាំងពីរឬយយ៉ាងណានោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖

COMMENTS