Homeព័ត៌មាន

ក្រោយជួបព្យុះភ្លៀងជាច្រើនរាប់មិនអស់ ពេលនេះចែ ដាណា ហៅកូនស្រីច្បងមកផ្តាំ ទំាងអួលដើម.ក ថា “កូនស្រីម៉ាក់ ម៉ាក់តែងបង្រៀនកូន ប្រាប់កូនថា ត្រូវធ្វើជាមនុស្សស្រី រឹងមាំ តែមិនឱ្យរឹងមាំខ្លាំង ដូចម៉ាក់ពេកទេ ព្រោះ…”

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយជួបព្យុះភ្លៀងជាច្រើនរាប់មិនអស់ ពេលនេះចែ ដាណា ហៅកូនស្រីច្បងមកផ្តាំ ទំាងអួលដើម.ក ថា “កូនស្រីម៉ាក់ ម៉ាក់តែងបង្រៀនកូន ប្រាប់កូនថា ត្រូវធ្វើជាមនុស្សស្រី រឹងមាំ តែមិនឱ្យរឹងមាំខ្លាំង ដូចម៉ាក់ពេកទេ ព្រោះ…សូមរំលឹកឡើងវិញបន្តិចផងដែរថា ថ្មីៗនេះ មហាជនជាច្រើនពិតជាបានជ្រាបរួចមកហើយ ពីរឿងរបស់ ឧកញ៉ា ហ៊ីង សុបញ្ញារិទ្ធ (ហៅពូម៉ៅ) និង លោកស្រី ទ្រី ដាណា នោះ រហូតដល់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ចែដាណា បានចេញមុខប្រកាសក្តែងៗថា រូបគាត់ និង ពូម៉ៅ គឺលែងមានទំនាក់ទំនងគ្នាតទៅទៀតហើយ។ អត់ទាន់អស់ទេ ស្រាប់តែម្សិលម៉ិញនេះ ណាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ គេឃើញ លោកស្រី ទ្រី ដាណា បានដាច់ចិត្តទំលាយរូប ២សន្លឹក បង្ហាញពីស្លាកស្នាម ដែល ពូម៉ៅ ធ្លាប់វាយធ្វើបាបខ្លួន អមសារឈឺ
ចាប់ថែមទៀតផង។ ក្រោយជួបរឿងបែបនេះ ដែលមិនអាចបំភ្លេចបាន លោកស្រី ទ្រី ដាណា ក៏បានហៅកូនស្រី របស់ខ្លួន មកផ្តាំ ទំាងអួលអារម្មណ៍ថា “កូនស្រីម៉ាក់ ម៉ាក់តែងបង្រៀនកូន ប្រាប់កូនថា ត្រូវធ្វើជាមនុស្សស្រី រឹងមាំ តែមិនឱ្យរឹងមាំខ្លាំង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចម៉ាក់ពេកទេ ព្រោះវាឈឺចាប់ណាស់ លាក់ទុកគ្រប់បែបយ៉ាង ម្នាក់ឯង ញញឹមម្នាក់ឯង ចែករំលែក តែការសប្បាយរីករាយ មិនដែលបង្ហាញ ភាពឈឺចាប់ រហូតគេយល់ច្រឡំថា សម្ដែង រហូតគេចាញ់បោកមនុស្សដែលពូកែដើរតួស្លូត តែក្រោយខ្នងវិញ ផឹកស៊ីស្រវឹង ប្រើសម្ដីធ្ងន់ ប្រើហិង្សាគួរឱ្យខ្លាច។ កូនត្រូវចាំថា ខំប្រឹងរៀនសូត្រ បំពេញតួនាទីខ្លួនឯងឱ្យបានល្អ មានគុណធម៌ ស្មោះត្រង់ជានិច្ច បើគេមិនផ្ដល់តម្លៃ ត្រូវចាកចេញ។ បើមានរឿងអីត្រូវប្រាប់ម៉ាក់ កុំលាក់ទុកម្នាក់ឯង ព្រោះធ្លាប់ជួប ដឹងថាវាឈឺចាប់យ៉ាងណា។ ពេលនេះ បារម្ភ គិតខ្លាចគ្រប់បែបយ៉ាង មានកូនស្រី ប្រៀបដូចកែវភ្នែក ខ្លាចគេធ្វើបាបបែបនេះ វាឈឺចាប់ ផ្លូវចិត្ត ជាងផ្លូវកាយពាន់ម៉ឺនដង រឿងកិត្តិយស សីលធម៌ ធ្វើឱ្យមនុស្សស្រី ខុសគ្រប់បែបយ៉ាង ខ្លាចខុសរហូតលែងហ៊ានបង្ហាញ ដល់សង្គម ព្រោះខ្លាចគេថាទន់ជ្រាយ ខ្លាចបាត់បង់ ខ្លាចខ្វះភាពកក់ក្ដៅ ហេតុអីអយុត្តិធម៌បែបនេះ។ សូមមនុស្សប្រុស ចេះអាណិតប្រពន្ធកូនផង ចេះនឹកឃើញ កាលស្រលាញ់ដំបូងផង បើគេព្រមចាកចេញស្រួល យើងលែងមានសំពាធទៀត

ហើយ ម៉ាក់អាចមានសមត្ថភាពមើលថែកូនទាំងអស់បាន។ យើងមានសមាជិកប៉ុណ្ណឹង អាចសប្បាយជាមួយគ្នាបាន កូនៗ ជាក្ដីសង្ឃឹមរបស់ម៉ាក់ ម៉ាក់នឹងរឹងមាំ ខំប្រឹងរកស៊ី ដើម្បីកូនៗ។ ម៉ាក់សន្យា មិនធ្វើឱ្យកូនស្រីអភ័ព្វដូចម៉ាក់ទេ”៕

COMMENTS