Homeព័ត៌មាន

មកដឹងមូលហេតុច្បាស់ អាណិតអាជីណាស់ ! អាជីបានត្រឹមពោលពាក្យថទាំងទឹកភ្នែកថា “កូនម៉ាក់ទៅបានសុខហើយ ម៉ាក់សូមអោយកូន……

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកដឹងមូលហេតុច្បាស់ អាណិតអាជីណាស់ ! អាជីបានត្រឹមពោលពាក្យថទាំងទឹកភ្នែកថា “កូនម៉ាក់ទៅបានសុខហើយ ម៉ាក់សូមអោយកូន……គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពី ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ កញ្ញា តេង ស៊ីណាត ហៅ អាជី បានសម្រេចចិត្តចូលរោងភ្ជាប់ពាក្យ ជាផ្លូវការហើយ ជាមួយបុរសសង្ហាម្នាក់ ឈ្មោះ អៀង អេងឡាយ មើលទៅអ្នកទំាងពីរ ពិតជាស្រស់ស្អាត និងសមគ្នា ខ្លាំងណាស់ ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងសាច់ញាតិទំាងសងខាង

ប្រកបដោយស្នាមញញឹម និងរីករាយគ្រប់ៗគ្នា។ លុះមកដល់ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ អាជី បង្ហាញអារម្មណ៍ រំភើបស្ទើរហោះ ដោយទទួលបានកាដូពិសេសមួយ ហើយប្រាប់ឲ្យដឹងថា “ទីបំផុតចែជីមានbabyហើយ all fan សំលាញ់ចិត្ត”។ ស្រាប់តែ ម្សិលម៉ិញនេះ នាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២១ អាជី ជួបរឿងនឹកស្មានមួយនេះទៅវិញ ដោយបញ្ជាក់ ទំាងទឹកភ្នែកថា “សុំទោសកូនសំលាញ់ ដែលម៉ាក់មិនអាចថែកូនបានល្អ ម៉ាក់ក៏មិនចង់ធ្វេីបែបនេះដែរ ម៉ាក់សុំទោស តែម៉ាក់

មិនអាចទ្រាំទ្របានមែន សុំទោស ខ្លួនម៉ាក់ឈឺចាប់ណាស់ ដែលបាត់បង់កូន តែបេីម៉ាក់មិនធ្វេីបែបនេះ ម៉ាក់ក៏ត្រូវស្លាប់ដូចគ្នា”។ មិនទាន់អស់ទេ នៅមុននេះបន្តិច នាថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២១ អាជី បានបង្ហោះរូបភាពមួយសន្លឹកទៀត ហើយប្រាប់ថា “កូនម៉ាក់ទៅបានសុខហើយ ម៉ាក់សូមអោយកូនចាំម៉ាក់ហើយ មកនៅជាមួយម៉ាក់ម្ដងទៀតណាកូនសំលាញ់”។ អាម៉ី ប្អូនស្រី អាជី បានបញ្ជាក់នៅក្នុង comment នៃផុសនេះថា “បងស្រីខ្ញុំ ទុកកូនមិនបាន ព្រោះបើទុក គឺគាត់ស្លាប់យប់ម្សិលម៉ិញ គាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាំងបេះដូង រឹងដៃ ជើង បែកពពុះមាត់ ស្ទើរស្លាប់ហើយ ចឹងពេទ្យថា សង្គ្រោះជីវិតម្ដាយសិន កូនចង់បានពេលណា ក៏បានដែរ កុំចេះតែខមមិនទើសខុសរបៀប អាណាមិនស្រឡាញ់កូន និយាយទើសខុសរបៀបឡប់ហ្មង”។ ក្រោយដឹងរឿងនេះ ធ្វើឲ្យ ហ្វេនៗជាច្រើនសម្តែងក្តីអាណិត អាជី ខ្លោចចិត្ត ព្រមទំាងចូល comment និងលើកទឹកចិត្ត អាជី យ៉ាងច្រើន ព្រមទំាងជូនពរឲ្យ អាជី ឆាប់ជា និងទទួលបានដំណឹងល្អម្តងទៀត៕

COMMENTS