ក្ដៅៗ ! រឿងចោរប្លន់កាលពីថ្ងៃមុន ពេលនេះ អ៊ាន សៀវម៉ី និងស្វាមី បានចេញមុខ Live ហើយជាពិសេសរៀបរាប់ទាំងទឹកភ្នែក ពីដំណើរដើមទង ការពិតចឹងសោះ…ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ បានបង្គាប់ឲ្យឃុំខ្លួ..ន ជនត្រូវចោ..ទ ចំនួន៤នាក់មានដូចឈ្មោះតទៅដែលពាក់ពន្ធ័និងក..រ..ណីប្លន់លោកស្រី អ៊ាន សៀវម៉ី៖ ទី ១-ឈ្មោះ សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ហៅ សុខសុវណ្ណ វឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ភេទប្រុស អាយុ៤៤ ឆ្នាំមុខរបរ ប្រធាន គណបក្សខ្មែរក្រោក និងជាមេខ្លោងចោរប្លន់ មានស្រុក
កំណើត នៅខេត្តព្រះត្រពាំង កម្ពុជាក្រោម មានអាស័យដ្ឋាន ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី ២-ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើករថយន្ត មានទីលំនៅ ភូមិព្រែករាំង សង្កាត់កំពងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ទី ៣-ឈ្មោះ សុវណ្ណ រ៉ានុត ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅបុរី ប៉េង ហួត ផ្ទះលេខ ៨ផ្លូវ លេខ៣ សង្កាត់ចក្រ អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។ និងទី ៤-ឈ្មោះ សុវណ្ណ ស្រីសុរិយោព័ណ ភេទស្រី អាយុ ២៤ ឆ្នាំ (ត្រូវជាប្រពន្ធ វីល្លាមគ័ង) មុខរបរ
លក់ដូរ ស្នាក់នៅ បុរី ប៉េងហួត ផ្ទះលេខ៨ ផ្លូវលេខ៣ សង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ពួកគេទាំង៤នាក់ ត្រូវបានជាប់ចោ..ទពីបទ លួចមានស្ថានទម្ងន់ទោ..ស និងប្រើប្រាស់អា..វុ..ធ ដោយគ្មានការអនុញ្ញាត។ ដោយឡែកមុននេះបន្តិចនាល្ងាចថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២១ ឧកញ៉ា អ៊ាន សៀវម៉ី និងស្វាមី បានចេញមុខបកស្រាយរឿងរ៉ាវក្នុងហេតុការណ៍ថ្ងៃកើតហេតុដែលមេចោរ សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលជាមេក្លោង បានធ្វើសកម្មភាពដែលមានគ្នាចំនួន ០៥នាក់ ។តាមការរៀបរាប់ក្នុងវីដេអូ Live ឧកញ៉ា អ៊ាន សៀវម៉ី បាន
បញ្ជាក់ថាខ្លួនបានរបស់មួយចំនួន តែវានៅបាត់របស់ខ្លួនមួយចំនួនទៀតគិតទឹកប្រាក់ប្រមាណជាង១លានដុល្លារ។ សូមបញ្ជាក់ថា ករណីប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី កាលពីវេលាម៉ោង១០៖៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ដែលក្រុមចោរមានគ្នា៥នាក់ ប្រដាប់ដោយអាវុធគ្រប់ដៃ និងយកបានគ្រឿងពេជ្រទៅមួយចំនួន គេចខ្លួនបានត្រឹមតែមួយយប់ ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបបាន។ តោះទស្សនាវីដេអូដូចខាងក្រោមៈ
COMMENTS