Homeព័ត៌មាន

មិនដឹងប្រញាប់ទៅណាបាន បើករថយន្ត ឡើងសួន និងបុ កព្រះឆាយាល័ក្ខណ៍ បណ្ដាលឲ្យបា ក់រលំខ្ទេចនិង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនដឹងប្រញាប់ទៅណាបាន បើករថយន្ត ឡើងសួន និងបុ កព្រះឆាយាល័ក្ខណ៍ បណ្ដាលឲ្យបា ក់រលំខ្ទេចនិង…កាលពីវេលាម៉ោង ១និង៤៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ មានករណីបុរសម្នាក់ ស្រវឹ -ងស្រា បើ ក រថ យន្តឡើងសួន និងព្រះឆាយាល័ក្ខណ៍ បណ្ដាលឲ្យបាក់រលំសង្កត់លើរថយន្ត បង្កការភ្ញាក់ផ្អើលស្ថិតតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចាក់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រថយន្តម៉ាក ហ្វត់រ៉េនជ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-4566 បើកបរដោយបុរសម្នាក់ ស្រ វឹ ង ស្រា (គេចខ្លួន)។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ

បុរសម្នាក់បើករថយន្តម៉ាកខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះ ស៊ីសុវត្ថិ ពីលិចទៅកើតក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូត ឡើងសួនច្បារពុះចែកទ្រូង ជ្រុលទៅបុកព្រះឆាយាល័ក្ខណ៍ បាក់រាយប៉ាយសង្កត់ពីលើរថយន្តរងការខូចខាតយ៉ាងដំណំ។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងធ្វើការវាស់វែង និងស្ទូចរថយន្តបង្ក យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

COMMENTS