Homeសិល្បះ

បង្វែលអារម្មណ៏បងប្អូនមកមើលបងប្អូន អ៊ីវ៉ា ម្ដង! ក្រោយឃើញ អ៊ីវ៉ា និងប្អូនស្រី នាំគ្នា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ នៅទឹកដីអង្គរ ស្អាតខ្លាំងណាស់, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗ ចូល comment ព្រាតថា…(មានរូបភាពច្រើន)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្វែលអារម្មណ៏បងប្អូនមកមើលបងប្អូន អ៊ីវ៉ា ម្ដង! ក្រោយឃើញ អ៊ីវ៉ា និងប្អូនស្រី នាំគ្នា ដាក់ប៉ុន្មានប៉ុស្តិ៍នេះ នៅទឹកដីអង្គរ ស្អាតខ្លាំងណាស់, ចាប់អារម្មណ៍ត្រង់នេះពេក ហ្វេនៗ ចូល comment ព្រាតថា…ឃីន ស្រីនាថ ហៅ អ៊ីវ៉ា គឺជា តារាចម្រៀង ដ៏ល្បីម្នាក់ ប្រចាំផលិតម្ម សាន់ដេ បទជាច្រើនរបស់ តារាចម្រៀងវ័យក្មេង ស្រស់ស្អាតម្នាក់នេះ ទៅតែឆក់យកបេះដូងអ្នកស្តាប់ដដែល មិនចេះធុញទ្រាន់ឡើយ មានដូចជាបទ លួងអូន, ទឹកអប់មានពិស, អ្នកម្តាយកំសត់, មានអ្វីៗមិនស្មើរមានបង, ស្រលាញ់គ្នាជាផ្លូវការ ព្រមទំាងនៅមានបទចម្រៀងជាច្រើនទៀត ដែលមិនអាច

រៀបរាប់អស់។ ជាញឹកញាប់ណាស់ តារាចម្រៀង អ៊ីវ៉ា រូបនេះ តែងតែមានដំណើរកម្សាន្ត លំហែកាយមួយ ជាមួយ ប្អូនស្រីរបស់ខ្លួន ឈ្មោះ Khin Sreynuon ទៅកាន់ទីកន្លែងផ្សេងៗ ក្នុងឈុតសំលៀកបំពាក់ ដូចគ្នា ដល់ថ្នាក់អ្នកខ្លះយល់ច្រឡំថាជាកូនភ្លោះ ព្រោះមើលមួយភ្លែតទៅ ពិតជាមានមុខមាត់ដូចគ្នាណាស់។ ជាក់ស្តែងកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ៊ីវ៉ា និងប្អូនស្រី នាំគ្នាទៅលំហែកាយដល់ទឹកដីអង្គរ ខេត្តសៀមរាប បាត់ដោយដាក់ប៉ុន្មានប៉ុស្តិ៍ មើលទៅស្រស់ស្រាយ និងស្អាតខ្លាំងណាស់។ ក្នុងនោះ អ៊ីវ៉ា បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សៀមរាប

អង្គរ”។ អ៊ីវ៉ា បានបន្ថែមកាលពីម្សិលម៉ិញទៀតថា “បងឆ្មា ប្អូនខ្លា”។ មិនចាំយូរទេ ឃើញរូបទំាងនេះភ្លាម ហ្វេនៗ នាំគ្នាបង្ហាញអារម្មណ៍បែបនេះថា ៖ ស្អាតណាស់ៗ, ដូចភ្លោះអ៊ីចឹង, តែស្អាតដូចគ្នា, ចុះមួយណាជាតារាពិតទៅ, មួយណាបង មួយណាប្អូន?, ស្រីស្អាតសោះហ្នឹង មានឆ្មា មានខ្លា មកពីណា, កូនភ្លោះមែនអូន។ នៅមានពាក្យសរសើរជាច្រើនទៀត ពីសម្រស់អ្នកទំាងពីរ។ ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត តោះទៅមើលរូបភាពស្អាតៗខាងក្រោមនេះ ទំាងអស់គ្នា ៖

COMMENTS