Homeព័ត៌មាន

ក្ដោៗ! តោះ មកស្ដាប់ ចម្លើយសារភាព របស់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang មុខនិងហ៊ានធ្វើបេបនេះ គឺដោយសារតែ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មកស្ដាប់ ចម្លើយសារភាព របស់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang មុខនិងហ៊ានធ្វើបេបនេះ គឺដោយសារតែ…នេះជាចម្លើយសារភាពរបស់ លោក William Guang ដោយប្រាប់ពីមូលហេតុដែលធ្វើបែបនេះ គឺដោយសារតែ…(មានវីដេអូ) December 21, 2021 admin កាលពី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថាមានករណី ក្រុមចោរ ប្រដាប់ដោយអាវុធ បានធ្វើសកម្ម ភាពប្លន់ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ។ ករណីប្លន់ខាងលើ បានកើតឡើង នៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិ

គោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមចោរប្រដាប់អាវុធ មានគ្នាចំនួន ៤នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ និងមធ្យោបាយ រថយន្តមួយគ្រឿង។ នៅទីបំផុត នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ក្រុមចោរប្លន់ផ្ទះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនបានហើយ ព្រមទំាង ប្រមូលបាននូវ គ្រឿងពេជ្រ ត្រឡប់មកវិញ។ ក្នុងការបង្រ្កាបនេះ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដកហូតបាន នូវអាវុធវែងខ្លី មួយចំនួន និងគ្រឿងអលង្ការ មួយចំនួន ស្ថិត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅទីតាំង បុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ BTV Cambodia បានបន្ថែមថា “Update ៖ ករណីចូលប្លន់ផ្ទះ អ្នកលក់ឡេ អ៊ាន សៀវម៉ី កងរាជអាវុធហត្ថ បានឃាត់ខ្លួន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក នៅយប់ថ្ងៃទី ២០ ធ្នូ ២០២១នេះ ដែលអាចជាប់ពាក់ព័ន្ធ ករណីជាមួយ ក្រុមចោរប្លន់ អ្នកលក់ឡេនេះ ទន្ទឹមគ្នានេះ ខាងនគរបាលក៏បានឃាត់ខ្លួនស្ដ្រីម្នាក់ទៀត បន្ទាប់ពីប្រដេញឃាត់រថយន្តដែលក្រុមចោរប្រើប្រាស់ ធ្វើសកម្មភាពប្លន់ផងដែរ។”។ លោក សាន្ត ប៊ុន

ធឿន ចាងហ្វាងកាសែតស្នេហាជាតិ បានចេញមុខ live រឿងនេះដែល នៅព្រឹកម៉ិញ នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ ដោយប្រាប់ថា “ខ្ញុំសូមសង្ខេបឡើងវិញបន្តិចករណីប្លន់ លោកជំទាវ សៀវម៉ី ដែលជាអ្នកលក់ឡេដ៏ល្បីឈ្មោះ, ក្នុងប្រតិបត្តិការម្សិលម៉ិញនេះ មិនមាននរណាម្នាក់រងរបួសម្នាក់ទេ ហើយក៏មិនមានការផ្ទុះអាវុធអ្វីដែរ ចាប់បានមនុស្ស១២នាក់ ស្រី៣នាក់ ប្រុសចំនួន៩នាក់, ឡានពួកគេ គេយកមកប្លុងចោល នៅខណ្ឌដង្កោ, តាមចម្លើយសារភាព របស់ William Guang ហ្នឹងថា ខ្លួនពិតជាបានធ្វើសកម្មភាព មានន័យថា ក្នុងការប្លន់នេះ ដឹកនាំផ្ទាល់តែម្តង មានន័យថា

មេបក្សខ្មែរក្រោក ជាអ្នកដឹកនាំបញ្ជាផ្ទាល់តែម្តង មានន័យថាសកម្មភាពប្លន់ដំបូងគឺចូលទៅ៥នាក់ ក្នុងហ្នឹងមាន William Guang ចូលទៅក្នុងហ្នឹងដែរ…”។ ចំណែកព្រឹកម៉ិញនេះ នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១ លោក មាស រិទ្ធី បានលើកយករឿងនេះមកនិយាយហើយ ដោយប្រាប់ថា “ដូចអ្វីដែលគាត់បានឆ្លើយសារភាពនៅចំពោះមុខកងរាជអាវុធហត្ថក្រុង ដែលថា ជ្រេញជាមួយអ្នកបង្ហាញទ្រព្យ…”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖

COMMENTS