Homeព័ត៌មាន

ក្ដៅៗ ! បុរសជាងជួសជុលម៉ាស៊ីនសាឡង់ខ្សាច់ម្នាក់ បើកទូកស្មាច់រួមដំណើរដោយបុរស ២នាក់ទៀត រលត់ម៉ាស៊ីនត្រូវរលកធំបោកខ្ទប់សាឡង់ខ្សាច់លិចទូកហែលរួចខ្លួន ២នាក់ ម្នាក់ទៀតបាត់ខ្លួន ៤ថ្ងៃក្រោយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រលត់ម៉ាស៊ីនត្រូវរលកធំបោកខ្ទប់សាឡង់ខ្សាច់ លិចទូកហែលរួចខ្លួន ២នាក់ ម្នាក់ទៀតបាត់ខ្លួន៤ថ្ងៃ ឥលូវរកឃើញសពហើយ… ត្រូវប្រជាពលរដ្ឋប្រទះឃើញសពអណ្ដែតទឹកច្រាំងទន្លេកោះនរាហ៍។ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅចំណុចច្រាំងកោះនរាហ៍ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សពជនរងគ្រោះមានឈ្មោះ ទន់ លី អាយុ ២៤ឆ្នាំ មុខរបរជាងម៉ាស៊ីនសាឡង់បូមខ្សាច់ ស្នាក់នៅផ្ទះលេខ០៥៣ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជនរងគ្រោះមានប្រពន្ធ

មានកូនស្រីតូចអាយុ ៦ឆ្នាំម្នាក់ រស់នៅក្នុងបន្ទុក)។ តាមប្រភពព័ត៌មានពីម្ដាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ជនរងគ្រោះបានបើកទូកស្មាច់មួយគ្រឿង រួមដំណើរជាមួយបុរស ២នាក់ទៀត បានជិះទៅជួសជុលម៉ាស៊ីនសាឡង់ខ្សាច់ ខណ:ទៅដល់សាឡង់ខ្សាច់ទូករលត់ម៉ាស៊ីនជនរងគ្រោះកំពុងជួសជុលម៉ាស៊ីន ក៏មានរលកធំបោកទូកទៅខ្ទប់សាឡង់ បណ្ដាលឲ្យលិចទូក រួមជាមួយជនរងគ្រោះបាត់ចំណុចក្នុងទន្លេខាងលិចសណ្ឋគារសុខា ចំណែកបុរស ២នាក់ទៀត បានហែលឡើងសាឡង់រួចខ្លួនបន្ទាប់មកក៏បាននាំគ្នាមុជរាវរកសពជនរងគ្រោះតែរកមិន

ឃើញរហូតនៅព្រឹកថ្ងៃទី២០ ខែឆ្នាំដដែល ទើបប្រជាពលរដ្ឋប្រទះឃើញ ក៏បាននាំគ្នាទៅលើកសពយកមកធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសង្កែក្នុងខណ្ឌឫស្សីកែវ។ ក្រោយមកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះមកដល់ទីតាំងកន្លែងធ្វើបុណ្យសព រួចសមត្ថកិច្ចក៏បានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

COMMENTS