Homeព័ត៌មាន

ក្ដៅៗ Update ! កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្ដៅៗ! Update កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក ពាក់ព័ន្ធករណីចូលប្លន់ផ្ទះ អ៊ាន សៀវម៉ី…កាលពី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២១ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថាមានករណី ក្រុមចោរ ប្រដាប់ដោយអាវុធ បានធ្វើសកម្ម ភាពប្លន់ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ។ ករណីប្លន់ខាងលើ បានកើតឡើង នៅចំណុចផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមចោរប្រដាប់អាវុធ

មានគ្នាចំនួន ៤នាក់ មិនទាន់ស្គាល់ អត្តសញ្ញាណ និងមធ្យោបាយ រថយន្តមួយគ្រឿង។ មិនទុកយូរទេ មកដល់ ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ចេញមុខបញ្ជាក់ហើយ ដោយប្រាប់ច្បាស់ៗថា “សូមជំរាបជូនមហាជនទាំងអស់ឲបានជ្រាបថា ព័ត៌មាននៃការបាត់បង់ទ្រព្យសម្បត្តិ ទាំងអស់របស់នាងខ្ញុំ នៅមិនទាន់ច្បាស់ការនៅឡើយទេ យើងកំពុងធ្វើការសហការ ជាមួយសមត្ថកិច្ច គ្រប់ជំនាញនៅឡើយ។ ដូចនេះ សូមបណ្តាអង្គភាពព័ត៌មាន ទាំងអស់ សូមមេត្តាកុំចុះផ្សាយ ព័ត៌មាន មិនទាន់ច្បាស់ការ មិនតម្លាភាព ឬវិភាគដោយឯងៗ យើងខ្ញុំ

ជាជនរងគ្រោះ សូមអះអាងថា ការបាត់បង់មានចំនួនច្រើន លើសលប់ ខ្ទង់លាន $ ដែលយើងកំពុងសើរើ វិក្កយបត្រ ដើម្បីផ្ទៀងផ្ទាត់។ ព័ត៌មានជាផ្លូវការ នឹងចេញបញ្ជាក់ នៅពេលឆាប់ៗនេះ សូមអរគុណដល់សមត្ថកិច្ច គ្រប់ជំនាញ ដែលបានយកចិត្តទុកដាក់ ក្នុងការប្រតិបត្តិការណ៍នេះ យ៉ាងសកម្ម ហើយក៏សង្ឃឹមថា នឹងអាចវែករកមុខសញ្ញា ចាប់ក្រុមចោរប្លន់ ប្រដាប់អាវុធនេះ បានក្នុងពេលឆាប់ៗនេះ។ យើងនឹងមានការបកស្រាយ នៅក្នុងការឡាយ លើករណីនេះ។ ពាក្យចរចាមអារ៉ាម រលត់ដោយបញ្ញា!”។ នៅទីបំផុត នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ ក្រុមចោរប្លន់ផ្ទះ លោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានកម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ចាប់ខ្លួនបានហើយ ព្រមទំាង ប្រមូលបាននូវ គ្រឿងពេជ្រ ត្រឡប់មកវិញ។ ក្នុងការបង្រ្កាបនេះ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដកហូតបាន នូវអាវុធវែងខ្លី មួយចំនួន និងគ្រឿងអលង្ការ មួយចំនួន ស្ថិតនៅទីតាំង បុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ។ មួយវិញទៀត បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការ BTV Cambodia បានបន្ថែមថា “Update ៖ ករណីចូលប្លន់ផ្ទះ អ្នកលក់ឡេ អ៊ាន សៀវម៉ី កងរាជអាវុធហត្ថ បានឃាត់ខ្លួន លោក សុខសុវណ្ណ

វឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក នៅយប់ថ្ងៃទី ២០ ធ្នូ ២០២១នេះ ដែលអាចជាប់ពាក់ព័ន្ធ ករណីជាមួយ ក្រុមចោរប្លន់ អ្នកលក់ឡេនេះ ទន្ទឹមគ្នានេះ ខាងនគរបាលក៏បានឃាត់ខ្លួនស្ដ្រីម្នាក់ទៀត បន្ទាប់ពីប្រដេញឃាត់រថយន្តដែលក្រុមចោរប្រើប្រាស់ ធ្វើសកម្មភាពប្លន់ផងដែរ។”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖

COMMENTS