Homeព័ត៌មាន

ក្ដៅៗ! ប្រកាសទាំងកណ្ដាលយប់រកឃើញស្ត្រីខ្មែរ ២រូប ទើបមកពីក្រៅប្រទេស…. (“អូមីក្រុង”)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បារ.ម្ភណាស់! ប្រកាសទាំងកណ្ដាលយប់រកឃើញស្ត្រីខ្មែរ ២រូប ទើបមកពីក្រៅប្រទេស…. ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានរកឃើញករណីវិជ្ជមានកូវីដ-១៩បម្លែងថ្មី ឈ្មោះ អូមីក្រុង (Omicron) ២នាក់ទៀត (ជាករណីទី៣ និងទី៤) ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ទៅលើអ្នកដំណើរជាស្រ្តីជនជាតិខ្មែរ ចំនួន ០២នាក់ មានដូចខាងក្រោម៖ ១.ស្ត្រីអាយុ ៤៧ឆ្នាំ (ឆ្នាំកំណើត៖ ១៩៧៣) ស្នាក់នៅក្នុងបុរីប៉េងហួតបឹងស្នោ ច្បារអំពៅ រាជធានីភ្នំពេញ។ ស្រ្តីរូបនេះបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក រង់ចាំបន្តជើងហោះហើរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅប្រទេសកូរ៉េខាងត្បូង ហើយបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ ២.ស្ត្រីអាយុ ៣៣ឆ្នាំ ស្នាក់នៅទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង ឆ្លងកាត់តាមប្រទេសសាំងហ្គាពួរ បន្តជើងហោះហើរមកដល់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ រូបតំណាង នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុមការងារក្រសួងសុខាភិបាល បានធ្វើតេស្ត រហ័សលើវត្ថុសំណាករបស់ស្ត្រីទាំងពីរនាក់ខាងលើ ឃើញមានវិជ្ជមានវីរុសកូវីដ-១៩ ហើយក៏បានបញ្ជូនវត្ថុ សំណាករបស់គាត់ ទៅកាន់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដើម្បីវិភាគ

បញ្ចាក់រកវីរុសកូវីដ-១៩ បម្លែងថ្មីអូមីក្រុងនេះ។ បច្ចុប្បន្ន អ្នកជំងឺខាងលើ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និង ហង់សិន ក្នុងរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តវិធានការ ការពារខ្លួនដោយហ្មត់ចត់ ជាពិសេសវិធានការ “៣ការពារ និង ៣កុំ” និងចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលដល់វេនលោកអ្នកឱ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមសហគមន៍របស់យើង៕

COMMENTS